រាជរដ្ឋាភិបាល ផ្តល់​ទឹកប្រាក់​ប្រមាណ ៣០​លាន​ដុល្លារ ជូន​កម្មករនិយោជិត​ជា​ស្ត្រី​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ក្នុង​រយៈពេល​៤​ឆ្នាំនេះ​

​ភ្នំពេញ​៖ ទឹកប្រាក់​ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក ត្រូវបាន​រាជរដ្ឋាភិបាល​ផ្តល់ជូន​កម្មករនិយោជិត​ជា​ស្ត្រី​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ដែល​សម្រាលកូន​ចំនួន ជាង​២៩​ម៉ឺន​នាក់ ក្នុង​រយៈពេល​៤​ឆ្នាំ កន្លងមកនេះ​។​

​ដើម្បី​ផ្តល់នូវ​កិច្ច​គាំពារ​សង្គម​បន្ថែម រាជរដ្ឋាភិបាល​បាន​អនុវត្ត​គោលនយោបាយ ឧបត្ថម្ភ​សាច់ប្រាក់​ដល់​កម្ម​ការី​នី​ដែល​សម្រាលកូន ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ ចំនួន ២៩៩ ៦៥៧ នាក់ ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន ១២០ ៦៨០ ៤០០ ០០០ រៀល (​ប្រមាណ ៣០,១ លាន​ដុល្លារ​អាមេរិក​) ដោយ​គិត​ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៨ ដល់​ខែមីនា ឆ្នាំ​២០២២​។

​សូមបញ្ជាក់ថា​ការផ្តល់​សាច់ប្រាក់​ជូន​កម្មករនិយោជិត​ជា​ស្ត្រី​នៅពេល​សម្រាលកូន​នេះ គឺជា​ការអនុវត្ត​កម្មវិធី​ពិសេស​មួយ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុ​ជាមួយ​បន្ថែមទៀត ដែលមាន​ឈ្មោះថា “​កម្មវិធី​ផ្តល់​សាច់ប្រាក់​ឧបត្ថម្ភ​បន្ថែម​សម្រាប់​កម្មករនិយោជិត​ជា​ស្ត្រី​នៅពេល​សម្រាលកូន ”៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close