រថយន្ត​ដឹក​លើស​ទម្ងន់​បំផ្លាញ​ស្ពាន​២​ន្លែ​ង​នៅ​ខេត្តកំពង់ឆ្នាំង និង​ខេត្តមណ្ឌលគិរី កំហុស​អ្នកណា​?

(​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅលើ​ហ្វេ​ស​ប៊ុ​ក មាន​បង្ហោះ រូប​ឡាន​ដឹកទំនិញ​ធុន​ធំ បើក​ឆ្លងកាត់​ស្ពាន​ប៉ា​ឡេ បណ្តាលឱ្យ​បាក់​។ ករណី​ឡាន​ដឹក​ធ្ងន់ បណ្តាល​ឲ្យ​បាក់​ខ្ទេច​ស្ពាន​មួយ បានកើត​ឡើង នៅ​ស្ពាន​វៀង​ជី​ប្រង ក្នុង​ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ រីឯ​ករណី​ឡាន​ដឹក​ធ្ងន់ ហើយ​បាក់​ស្ពាន​មួយទៀត បាន​កើ​ឡើង នៅ​ស្ពាន​អូរ​វ៉ែត ក្នុង​ខេត្តមណ្ឌលគិរី​។

​ករណី​រថយន្ត​រថយន្ត​ដឹកទំនិញ​បំផ្លាញ​ស្ពាន​នេះ​ប្រជាជន​បាន​សំណូមពរ​ឱ្យ ចាប់​ម្ចាស់​រថយន្ត​ឱ្យ​សងលុយ​ហើយ ចាប់​អ្នកបើកបរ និង​ម្ចាស់​ឡាន ម្ចាស់​ទំនិញ​ដាក់ ទោស​។ ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ​ជញ្ជីង​ថ្លឹង​ឡាន នៅក្នុង​ភូមិសាស្ត្រ​នោះ​គួរ​ថា​តើ​វិធានការ​ក្តៅ ចាប់​ដាក់គុក និង​ដកហូត​ក្របខ័ណ្ឌ​មន្ត្រីរាជការ​យ៉ាងណា​?​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close