វៀតណាម ពិចារណា​លើ​ការពន្យា​ការបង់ពន្ធ សម្រាប់​ក្រុមហ៊ុន​រថយន្ត

ហាណូយ ៖ ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​មានបំណង​ចង់​ឲ្យ​ពន្ធ​លើ​ការប្រើប្រាស់​ពិសេស ដែល​ក្រុមហ៊ុន​រថយន្ត​ត្រូវ​ពន្យា ឲ្យ​មាន​រហូតដល់​ទៅ ៤ ខែ ដើម្បី​ជួយ​ឲ្យ​ក្រុមហ៊ុន​រួច​ផុតពី​ឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ពន្ធ​សម្រាប់​ខែមិថុនា ដល់​ខែកញ្ញា ដែលមាន​តម្លៃ​សរុប ២០​ទ្រី​លាន​ដុង អាច​បង់​នៅ​ថ្ងៃទី ២០ ខែវិច្ឆិកា​។

​ប្រសិនបើ​រដ្ឋាភិបាល​អ​នុ​ម័ត​សំណើ​របស់​ក្រសួង​បែបនេះ ក្រុមហ៊ុន​ផលិត​រថយន្ត​នឹង​ទទួលបាន​ពេលវេលា​បន្ថែម​ដើម្បី​បង់ពន្ធ​សម្រាប់​រយៈពេល​បី​ឆ្នាំ​ជាប់ៗ​គ្នា​។

​ក្រសួង​បាន​និយាយថា កាលពី​ឆ្នាំមុន ក្រុមហ៊ុន​ផលិត​រថយន្ត​បាន​មើលឃើញថា ការលក់​ធ្លាក់ចុះ​ដោយសារតែ​ការ​រឹតត្បិត ការ​ឃ្លាតឆ្ងាយ​ពី​សង្គម ហើយក៏​ជួបប្រទះ​នឹង​ការខ្វះខាត​នៃ ឧបករណ៍​អេឡិចត្រូនិក​ផងដែរ ។

​ទោះបីជា​ការពន្យារពេល​ពន្ធ​នេះ ផ្ទុយ​នឹង​ការប្តេជ្ញាចិត្ត​អន្តរជាតិ របស់​វៀតណាម​ក៏ដោយ ក៏​ក្រសួង​បាន​និយាយថា វា​ចាំបាច់​ដើម្បី​ជួយ​អាជីវកម្ម ជំនះ​ការលំបាក​។

​ក្រសួង​បាន​បន្ថែមថា ប្រទេស​ជាច្រើន​បានធ្វើ​ដូចគ្នានេះ ដើម្បី​ជួយ​ក្រុមហ៊ុន​ផលិត​របស់​ពួកគេ​ងើបឡើង​វិញ ហើយ​វៀតណាម​ទំនងជា​មិនត្រូវ​បាន​ប្តឹង សម្រាប់​ការសម្រេច​នេះ​ទេ​។ ការលក់​រថយន្ត​នៅ​វៀតណាម កាលពី​ឆ្នាំមុន បាន​ធ្លាក់ចុះ ៣​ភាគរយ ធៀប​នឹង​ឆ្នាំ​២០២០ ពោលគឺ ៣៨៣៤៤៤​គ្រឿង នេះ​បើតាម​របាយការណ៍​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close