មហាសេដ្ឋី Bill Gates ឆ្លងកូវីដ១៩
លោក Bill Gates បានសរសេរនៅលើ Twitter នៅរសៀលថ្ងៃអង្គារ ទី១០ ឧសភា ថា លោកបានធ្វើតេស្តវិជ្ជមាន Covid-19 ហើយកំពុងមានរោគសញ្ញាស្រាល។
សហស្ថាបនិកក្រុមហ៊ុន Microsoft ដែលមានអាយុ៦៦ ឆ្នាំបាននិយាយថា គាត់នឹងប្រកាន់ខ្ជាប់នូវដំបូន្មានរបស់អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ដោយការញែកខ្លួនឯងឱ្យនៅដាច់ដោយឡែករហូតដល់គាត់មានសុខភាពល្អម្តងទៀត។
នៅក្នុងខែមេសា គាត់បានបោះពុម្ពសៀវភៅមួយក្បាលដែលមានចំណងជើងថា “How to Prevent the Next Pandemic” ឬ ក៏វិធីសាស្ត្រទប់ស្កាត់ជំងឺរាតត្បាតបន្ទាប់»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។