អាមេរិក បន្ត​ផ្តល់ជំនួយ​ឲ្យ​អ៊ុយ​ក្រែ​ន ក្នុង​គោលដៅ​អូសបន្លាយ​សង្គ្រាម របស់​រុស្ស៊ី​

រដ្ឋសភា​អាមេរិក នៅ​ថ្ងៃទី ១០ ខែឧសភា (​ម៉ោង​ទីក្រុង​វ៉​ស៊ីន​តោន​) បានអនុម័ត​ច្បាប់​ផ្តល់ជំនួយ​មាន​ទឹកប្រាក់​ជិត​៤០​ពាន់​លាន​ដុល្លារ​ជួយ​ដល់​អ៊ុយ​ក្រេ​ន ក្នុងពេលដែល​កំពុង​ផ្ទុះ​សង្គ្រាម​ជាមួយ​រុស្ស៊ី​។​

​សេចក្តីព្រាងច្បាប់ ទទួលបាន​ការគាំទ្ររ​ហូត​ដល់​ទៅ ៣៦៨​សំឡេង និង​ប្រឆាំង​តែ ៥៧​សំឡេង​ប៉ុណ្ណោះ​។ សំ​ឡែ​ង​ឆ្នោត​ប្រឆាំង គឺជា​តំណាងរាស្ត្រ​មកពី​គណបក្ស​សាធារណរដ្ឋ​ទាំងអស់ ។​

​កន្លងមក​ប្រធានាធិបតី​បៃ​ឌិន បានស្នើ​កញ្ចប់​ជំនួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន ២០,៤​ពាន់​លាន​ដុល្លារ​ជា​ជំនួយ​យោធា ៨,៥​ពាន់​លាន​ដុល្លារ​ជា​ជំនួយ​សេដ្ឋកិច្ច និង​៣​ពាន់​លាន​ដុល្លារ​ជា​ជំនួយ​មនុស្សធម៌​។ ជាមួយគ្នានេះដែរ រដ្ឋសភា​អាមេរិក បានផ្តល់​ជំនួយ​បន្ថែម ៣,៤ ពាន់​លាន​ដុល្លារ​សម្រាប់​វិស័យ​ការពារជាតិ​អ៊ុយ​ក្រែ​ន​ណិ​ង ៣,៤​ពាន់​លាន​ដុល្លារ​សម្រាប់​មនុស្សធម៌​ផងដែរ​។​

​សេចក្តីព្រាងច្បាប់​នឹង​បញ្ជូន​ទៅកាន់​រដ្ឋសភា​អាមេរិក ដើម្បី​បន្ត​អនុម័ត រួម​បញ្ជូន​ទៅកាន់​ប្រធានាធិបតី​ចុះហត្ថលេខា​។​

​ពាក់ព័ន្ធ​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​អាមេរិក លោកស្រី Avril Haines បានឱ្យដឹងថា​ប្រធានាធិបតី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នឹងមិន​បញ្ចប់សង្គ្រាម​អ៊ុយ​ក្រែ​ន នៅត្រឹម​តំបន់​ដុន​បាស់​នោះទេ ដោយ​អាច​នឹង​សាង​ផ្លូវ​មួយ​ភ្ជាប់​ទៅកាន់​តំបន់ ត្រេ​ន​ស្នី​ស្ទ្រី​យ៉ា (Transnistria) គ្រប់គ្រង​ដោយ​រុ​ស្ស៉ី នៅក្នុង​ប្រទេស​ម៉ុ​ល​ដាវី​។​

​បើតាម​លោកស្រី Avril Haines, ទីភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក ក៏​កំពុង​តាមដាន​ផងដែរ​ពី​លទ្ធភាព​អាចទៅរួច​ថា​លោក ពូ​ទីន អាច​នឹង​កែន​កងទ័ព​បន្ថែម នៅ​ទូទាំងប្រទេស​រុ​ស្ស៉ី ក្នុងនោះ​រួមមាន​ទាំង​ការដាក់ចេញ​ច្បាប់អាជ្ញាសឹក និង​ការ​វាយ​កាត់ផ្ដាច់​ការផ្ដល់​ជំនួយ​របស់លោក​ខាងលិច​ដ​ល់​អ៊ុយ​ក្រែ​ន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close