ថ្ងៃនេះ! ក្រុមហ៊ុន​ធំៗ​ចំនួន​១៣ ប្រកាស​ផ្តល់ឱកាស​ការងារ ១ ៦១២​កន្លែង ដល់​យុវជន​ក្នុង​វេទិកា​ការងារ​របស់ NEA

​ភ្នំពេញ​៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​សហការ​ជាមួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង ក្រុមហ៊ុន​ធំៗ​ចំនួន​១៣ រៀបចំ​វេទិកា​ការងារ​ប្រចាំខែ ដោយ​ផ្តល់នូវ​ឱកាស​ការងារ​ចំនួន ១ ៦១២​កន្លែង ក្នុង​មុខជំនាញ​ផ្សេងៗ​គ្នា​។

​ចំពោះ​សិស្ស​និស្សិត និង​អ្នក​កំពុងតែ​ស្វែងរក​ការងារ ឬ​ចង់​ផ្លាស់ប្តូរ​ការងារ​អាចយ​ក​ប្រវត្តិរូប​សង្ខេប (CV) ដើម្បី​ចូលរួម​ដាក់ពាក្យ និង​សម្ភាស​ដោយផ្ទាល់​ជាមួយ​តំណាង​ក្រុមហ៊ុន​ទាំងនោះ​បាន ចាប់ពី​ម៉ោង ៨:០០​រសៀល ដល់​ម៉ោង ៥:០០​ល្ងាច នៅក្នុង​បរិវេណ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២​។​

​ក្រុមហ៊ុន​ធំៗ​ទាំង​១៣ ដែល​នឹងចូលរួម​ជ្រើសរើស​បុគ្គលិក​ក្នុង​វេទិកា ការងារ​របស់​NEA នោះ​រួមមាន​៖ សណ្ឋាគារ​ភ្នំពេញ​, ធនាគារ​កា​ថេ​យូ​ណៃ​ធី​ត​, ដាយ​ណូ​ស័​រអា​ឡាយ​, Online, Almond Hospitality Group, Lee’s, ក្រុមហ៊ុន SOKIMEX, Brown Coffee, ធនាគារ​ហត្ថា​, MJQ Mengly J.Quach Education, iCare Benefits Group ,TOA និង​ក្រុមហ៊ុន BETAGRO​។​

​វេទិកា​ការងារ​នេះ នឹងត្រូវ​បានរៀបចំ​ដោយ​អនុវត្ត​យ៉ាង​ម៉ត់ចត់​នូវ​វិធានការណ៍​បង្ការ​អនាម័យ ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ៣​ការពារ ៣​កុំ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាល​នៃ​ជំងឺ កូ​វីដ​-១៩ ដើម្បី​អាច​ធានា បាន​នូវ​សុវត្ថិភាព និង​ទំនុកចិត្ត​ក្នុងការ​ជ្រើសរើស​កម្លាំង​ពលកម្ម និង​ទទួលបាន​ឱកាស​ការងារ សម្រាប់​ភាគី​និយោជក និង​អ្នកស្វែងរក​ការងារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close