តម្លៃអង្ករនាំចេញរបស់វៀតណាម ធ្លាក់ចុះជាង ១០ភាគរយ ក្នុងត្រីមាសទី១នេះ
តម្លៃនាំចេញអង្កររបស់ប្រទេសវៀតណាមបានធ្លាក់ចុះ ១០,៦ភាគរយ ក្នុងត្រីមាសទីមួយ ឆ្នាំ២០២២ ដែលនាំឱ្យប្រាក់ចំណូលធ្លាក់ចុះ ៦ភាគរយ។
យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចេញអង្ករចំនួន ២.០៥ លានតោនក្នុងតម្លៃ ១ ពាន់លានដុល្លារអាមេរិក កើនឡើង ៤.៤ ភាគរយក្នុងបរិមាណ ប៉ុន្តែតម្លៃបានធ្លាក់ចុះមកនៅត្រឹម ៣៨៦.២ ដុល្លារក្នុងមួយតោន ដោយសារការផ្គត់ផ្គង់ដ៏សម្បូរបែប នេះបើយោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ។
នៅលើទីផ្សារពិភពលោក តម្លៃអង្ករក៏បានធ្លាក់ចុះតិចតួចផងដែរ នៅក្នុងខែឧសភា ដោយអង្ករបាក់របស់ថៃ ៥ ភាគរយ គឺ ៥ដុល្លារក្នុងមួយតោន ហើយការនាំចេញរបស់ឥណ្ឌាបានធ្លាក់ចុះពី ១០ ដុល្លារ។ ទីផ្សារទិញអង្ករពីវៀតណាមច្រើនជាងគេ ក្នុងត្រីមាសទីមួយមកនេះ គឺប្រទេសហ្វីលីពីន ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។