ចាប់ខ្លួន​ជនសង្ស័យ ៣​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត ១​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បង្ក្រាប​ករណី​ក​ជួញដូរ​គ្រឿងញៀន ដោយ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត ១​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​តាម​ដងផ្លូវ​ជាតិ​លេខ​៤ ស្ថិតក្នុង​ភូមិ​គល់ សង្កាត់​កន្ទោក​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំង ៣​នាក់​ខាងលើ គឺ​ទី​១-​ឈ្មោះ ឃឹម រដ្ឋា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ​, ២-​ឈ្មោះ យី ប៊ុន​ថុល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ និង​៣-​ឈ្មោះ ណ​យ ទាវ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ​។ ដោយឡែក​វត្ថុតាង​ចាប់​យកបាន​៖ មេ​តំ​ហ្វេ​តា​មីន​(ICE) ១០​ក​ញ្ទ​ប់ ស្មើ​ទម្ងន់ 975,57​ក្រាម​។​

​បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំង​វត្ថុតាង​ខាងលើ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close