ផ្ទុះរោងច័ក្រផលិត កំាជ្រួចផ្កាភ្លើង នៅអេស្បាញ ស្លាប់៣នាក់
យ៉ាងហោចណាស់ក៏មានមនុស្ស ៣នាក់ស្លាប់ និង ៣នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការផ្ទុះ រោងច័ក្រផលិតកាំជ្រួចផ្កាភ្លើង កាលពីថ្ងៃទី ១២ខែវិច្ឆិកា នៅភាគខាងត្បូង ប្រទេស អេស្បាញ។
សារព័ត៌មាន AFP បាន ដកស្រងព័ត៌មានពីបណ្តាញសង្គមហ្វេសប៊ុក របស់មន្ត្រីក្នុងតំបន់បានបញ្ចាក់ថា ការផ្ទុះយ៉ាងខ្លាំង បានធ្វើឲ្យគគ្រើកទីក្រុង Guadix ដែលជាទីក្រុងតូចមួយ មានពលរដ្ឋប្រមាណជាង ២០មឺននាក់រស់នៅតែប៉ុណ្ណោះ ដោយមានព្រំដែនជាប់ទីក្រុង Granda ។
ហេតុការផ្ទុះខាងលើ បានសម្លាប់មនុស្ស ៣នាក់ និង៣នាក់ទៀតរងរបួស ដោយសារថប់ដង្ហើម បណ្តាលមកពីផ្សេងច្រើនពេក។ តាមប្រភពព័ត៌មាន នៅពេលហេតុការគ្រោះថ្នាក់ខាងលើ កើតឡើង គឺនៅក្នុងរោងច័ក្រមានមនុស្ស តែ ៦នាក់ប៉ុណ្ណោះ ហើយក្នុងចំណោមនោះ ស្លាប់៣ របួស៣នាក់។
ក្រុមអ្នកជំនាញកំពុងតែបើកការស្រាវជ្រាវ ស្វែងរកពីមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើកើតឡើង ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។