ព្រឹកនេះ សម្តេចតេជោជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA
នៅព្រឹកថ្ងៃទី ១៧ខែឧសភាឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។
ពិធីសំណេះសំណាលនេះនឹងធ្វើឡើងនៅសាលពិព័រណ៍ជ្រោយចង្វា ដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវដោយមិនខ្លាចនឿយហត់មិនខ្លាចការឆ្លងជំងឺក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ (TYDA)ត្រូវបានបង្កើតឡើងកាល ពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០១២ក្រោមការផ្តួចផ្តើមគំនិតផ្ទាល់របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដឹកនាំផ្ទាល់ដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីក្នុងគោលបំណងផ្តល់សេវាព្យាបាល ដល់ប្រជាពលរដ្ឋក្រីក្រនានាទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ។
ចាប់តាំងពីបង្កើតឡើងមកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដែលប្រមូលផ្តុំដោយក្រុមគ្រូពេទ្យគ្រប់ជំនាញគ្រប់ឯក ទេសទាំងស្ថាប័នរដ្ឋនិងឯកជនបានចូលរួមសកម្មភាពក្នុងការពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋជាពិសេសនៅតាមទីជន បទ។បច្ចុប្បន្នក្រុមគ្រូពេទ្យមកពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានព្យា បាលជូនប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេ សបានជាង៣៣ម៉ឺននាក់។ ក្នុងនោះអ្នកជំងឺធ្ងន់ជាង៦ពាន់នាក់ត្រូវបានបញ្ជូនព្យាបាលនៅរាជធានីភ្នំពេញនិងជាមួយដៃគូសហ ការនានា។ ក្នុងចំណោមអ្នកជំងឺធ្ងន់នេះក៏មានអ្នកជំងឺបេះដូងធ្ងន់ធ្ងរ៥៦នាក់ផងដែរ។
ក្នុងពេលដែលកម្ពុជារងនូវការរាតត្បាតនៃជំងឺកូវីដ-១៩ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេ ទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោជិត៨០០ នាក់បានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ជាមួយរាជរដ្ឋាភិបាលដោយឥតរួញរាផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។