អាមេរិកចោទកូរ៉េខាងជើង ថាមានទីតាំងមីស៊ីលសម្ងាត់១៣កន្លែង

ក្រុមអ្នកឯកទេសអាមេរិក បានបញ្ចាក់ថា មានទីតាំងផលិតមីស៊ីលរហូតដល់ទៅ១៣កន្លែង ក្នុងចំណោមទីតាំងសម្ងាត់ចំនួន២០កន្លែងនៅកូរ៉េខាងជើង ។ ទីតាំងទាំងនើស្ថិតនៅតំបន់ដាច់ស្រាយាល ក្នុងតំបន់ភ្នុំ។


ក្រុមអ្នកឯកទេសមកពីមជ្ឈមណ្ឌុលស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិCSIS បានបញ្ចាក់ថា កូរ៉េខាងជើង នៅតែបន្តសកម្មភាព ផលិតមីស៊ីលឆ្លងទ្វីប នៅក្នុងទីតាំង សម្ងាត់ដែលកូរ៉េខាងជើង មិនមានប្រាកាសជាសាធារណ។
ក្រុមស្រាវជ្រាវសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានកំណត់អត្តសញ្ញាណទីតាំងផលិតមីស៊ីល១៣កន្លែងក្នុងចំណោមទីតាំង២០កន្លែងដែលមិនត្រូវបានគេប្រកាសថាមាននៅក្នុងប្រទេសកូរ៉េខាងជើង ហើយនេះបញ្ជាក់យ៉ាងច្បាស់ពីការងារប្រឈមសម្រាប់ក្រុមចរចាអាមេរិក ដែលសង្ឃឹមថានឹងអាចបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាងឲ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ពួកគេ។
នៅក្នុងរបាយការណ៍ជាច្រើនបញ្ចេញដោយមជ្ឈមណ្ឌលយុទ្ធសាស្រ្ត និងសិក្សាអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីងតោន ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ការថែទាំ និងការធ្វើឲ្យល្អប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធបន្ទាប់បន្សំ ត្រូវបានគេសង្កេតឃើញមាននៅលើទីតាំងមីស៊ីលមួយចំនួន ថ្វីត្បិតតែមានកិច្ចចរចារក៏ដោយ។
គួរឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានសន្យាថានឹងបន្តដំណើរឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរដ៏ពិតប្រាកដ អំឡុងជំនួបកំពូលជាប្រវត្តិសាស្រ្តរបស់ពួកគេ កាលពីខែមិថុនាកន្លងទៅ នៅក្នុងប្រទេសសិង្ហបុរី ប៉ុន្តែការព្រមព្រៀងគ្នាមួយនេះ ខ្វះខាតភាពជាក់លាក់នៅឡើយ ហើយកិច្ចចរចា បានវិវត្តន៍ទៅមុខតិចតួចប៉ុណ្ណោះ។
លោកត្រាំ បាននិយាយតាម Twitterភ្លាមៗក្រោយជំនួបនោះថា “លែងមានទៀតហើយការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង”៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close