សម្តេច ហ៊ុន សែន ប្រកាសឱ្យភាគីពាក់ព័ន្ធឆាប់ពិភាក្សាគ្នារឿងបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩
ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ TYDA នៅព្រឹកថ្ងៃអង្គារ (១៧ ឧសភា) សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ផ្នែកពាក់ព័ន្ធត្រូវពិភាក្សាគ្នាឡើងវិញ ពីដំណើរការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន ដែលកិច្ចការមួយនេះ សម្តេចជំនះធ្វើឱ្យទាល់តែបាន។
«មិនអាចយក លីសង់ទៅដេកឱបទុកនោះទេ បើឯកជនមិនធ្វើ រដ្ឋត្រូវបញ្ចេញលុយ ដើម្បីដំណើរការរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នេះឱ្យបាន»
សម្តេចបញ្ជាក់ថា «ក្នុងករណីកូវីដ-១៩ រលាយរលត់ពីផែនដីនេះ យើងក៏អាចយករោងចក្រនោះទៅផលិតវ៉ាក់សាំងផ្សេងៗទៀត ដើម្បីបំពេញតម្រូវការសង្គមផងដែរ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។