វៀតណាម រកឃើញអ្នកឆ្លងកូវីដ ១ពាន់ ៥៥០ករណីទៀត និងស្លាប់២នាក់
ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១៥៥០ករណីបន្ថែមទៀត និងស្លាប់មនុស្សព្រោះជំងឺនេះ ២នាក់ កាលពីថ្ងៃទី១៦ ឧសភា។
រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីៗ ក្នុងស្រុកប្រចាំថ្ងៃនេះចំនួន ៤៣៧ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Bắc Ninh មានចំនួន ៩៨ករណី និងខេត្ត Yên Bái ចំនួន៧៦ករណី។
គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៦៩៨,១៨០នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៣៥៩,៧៦៣នាក់ និងស្លាប់សរុបចំនួន ៤៣,០៦៧នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។