លោកស្រី ឱ វណ្ណឌី​ន ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​គម្រោង City Cancer Challenge ស្វែងយល់​ពី​ការថែទាំ​ជំងឺមហារីក​នៅ​កម្ពុជា

​កាលពី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល នេះ ង​ជា​ប្រធាន គ​.​វ​.​ក​-១៩ បាន​អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោកស្រី វេជ្ជបណ្ឌិត Susan Henshall, Chief Executive Officer City Cancer Challenge Foundation (C/Can) និង​សហការី នា​ទីស្តីការ​ក្រសួងសុខាភិបាល​។

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​ថ្លែង​មតិ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​គណៈប្រតិភូ ព្រមទាំង​បាន​ជម្រាបជូន​អំពី​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងការ​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូ​វីដ​-១៩ និង​ជោគជ័យ​ក្នុង​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ក្នុងពេល​កន្លងមករ​ហូ​ត​កម្ពុជា​អាច​សម្រេចបាន​គោលដៅ​បើក​ប្រទេស​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស​ឡើងវិញ​។

គណៈប្រតិភូ​បាន​ថ្លែង​អបអរសាទរ និង​កោតសរសើរ​នូវ​ការខិតខំ​ជា​បន្តបន្ទាប់​និង​ជាប្រចាំ​របស់​ក្រសួងសុខាភិបាល​ក្នុងការ​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩​រហូត​ឈានទៅ​ការបើក​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ​។​ ​គោលបំណង​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា​នាពេលនេះ​គឺ​ដើម្បី​ស្វែងយល់​អំពី​ការថែទាំ​ជំងឺមហារីក​នៅ​កម្ពុជា ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​។ គួរ​បញ្ជាក់ថា រាជធានី​ភ្នំពេញ​ត្រូវបាន​ជ្រើសរើស​ជា​បេក្ខភាព​សម្រាប់​គម្រោង City Cancer Challenge​។ គណៈប្រតិភូ​នឹង​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​ស្វែងយល់​អំពី ហេដ្ឋារចនាសម្ព័ន្ធ​សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ សមត្ថភាព​ធ្វើ​រោគវិនិច្ឆ័យ ការព្យាបាល និង​ថែទាំ​ជំងឺមហារីក​នៅតាម​មន្ទីរពេទ្យ​ជាតិ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​។

​លោកជំទាវ​បាន​លើកទឹកចិត្ត និង​ស្នើសុំ​ភាគី​ដៃគូ​ពិនិត្យ​លទ្ធភាព​រួមបញ្ចូល Digital Health និង​គម្រោង PHC Booster ដើម្បី​ឈានទៅ​គ្របដណ្តប់​សេវា​សុខ​ភាពជា​សាកល​។ ​លោកស្រី​វេជ្ជបណ្ឌិត​ប្រធាន​គណៈប្រតិភូ​បាន​បញ្ជាក់ថា​សកម្មភាព​នានា​នៃ​គម្រោង​គឺ​នឹងត្រូវ​អនុវត្ត​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សុខាភិបាល សកម្ម​ភាពជា​អាទិភាព និង​តម្រូវការ​ជាក់ស្តែង​នៃ​ផ្នែក​ជំងឺមហារីក​នៅ​កម្ពុជា​។ លោកជំទាវ​រដ្ឋលេខាធិកា​រ បាន​ស្នេ​ី​ឱ្យមាន​ការពិភាក្សា​បច្ចេក​ទេស​បន្ថែមទៀត​ជាមួយ​នាយកដ្ឋាន​ការពារ​សុខភាព និង​លេ​ី​ក​ជា​ចំណុច​សំខាន់ៗ​សម្រាប់​គម្រោង​ការសហកា​រ ឈានទៅរក​ការ​ធ្វេ​ី​អនុស្សរណ​:​យោគយល់​គ្នា​ទៅវិញទៅមក​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close