ក្រសួង​អប់រំ រៀបចំ​កម្មវិធី​ផ្តល់​អាហារ​នៅ​សាលារៀន ដោយ​ប្រើ​កសិផល​សហគមន៍ ជូន​ដល់​សាលាបឋមសិក្សា​

​ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​កម្មវិធី​ផ្តល់​អាហារ​នៅ​សាលារៀន ដោយ​ប្រើ​កសិផល​សហគមន៍ ជូន​ដល់​សាលាបឋមសិក្សា​ទាំងអស់ នៅក្នុង​ស្រុក​កងមាស ខេត្តកំពង់ចាម​។ កម្មវិធី​នេះ​មាន​គោលដៅ​លើកកម្ពស់​ការ​មក​រៀន អាហារូបត្ថម្ភ សុខភាព និង​សុវត្ថិភាព​សម្រាប់​កុមារ​។​

​តាមរយៈ​កម្មវិធី​នេះ​ផងដែរ សិស្សានុសិស្ស​ថ្នាក់បឋមសិក្សា​ទាំងអស់ ដែលមាន​ចំនួន​ជាង ៥៣០០​នាក់ នៅ​សាលាបឋមសិក្សា​ចំនួន​១៥ បានទទួល​របប​អាហារ​ពេលព្រឹក​ជា​រៀងរាល់ថ្ងៃ​មុនពេល​ចូលរៀន​។

​រូបភាព​ទាំងនេះ​ជា​សកម្មភាព​នៃ​ការអនុវត្ត​កម្មវិធី​នៅ​សាលាបឋមសិក្សា​កង​តា​ណឹ​ង ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស ខេត្តកំពង់ចាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close