នាយករដ្ឋមន្រ្តីឥណ្ឌាអះអាងថានឹងផ្តល់ឥណទាន ១ ពាន់លានដុល្លារសម្រាប់កម្ពុជាក្នុងការប្រើប្រាស់សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានជួបសន្ទានជាមួយ នាយករដ្ឋមន្រ្តីឥណ្ឌា លោក នា​រិ​ន្ទ្រា ម៉ូ​ឌី តាមប្រព័ន្ធវីដេអូ នាល្ងាចថ្ងៃទី ១៨ ខែឧសភា ២០២២។នៅក្នុងជំនួបនោះលោកនាយករដ្ឋមន្រ្តីឥណ្ឌាបានបញ្ជាក់ថាឥណ្ឌានិងផ្ដល់នូវ ឥណទាន ចំនួន ១ ពាន់លានដុល្លារសម្រាប់ប្រទេសកម្ពុជាក្នុងការប្រើប្រាស់សម្រា ប់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។

បើតាមលោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី,លោក នា​រិ​ន្ទ្រា ម៉ូ​ឌី នាយករដ្ឋមន្ត្រីឥណ្ឌាបានចាប់ផ្ដើមដោយការពេញចិត្តចំពោះការសន្ទនា នេះលោកបានចូលរួមសំដែងការកាន់ទុក្ខចំពោះការបាត់បង់បងប្រុសរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនហើយលោកបានគូសបញ្ជាក់ថាឥណ្ឌានិងកម្ពុជាមានទំនាក់ទំនងយូរលង់មកហើយតាំងពីសម័យបុរាណមកម្ល៉េះគឺមានទំនាក់ទំនងខាងវប្បធម៌ ។លោកក៏បានអបអរសាទរចំពោះកម្ពុជាដែលបាន ទទួលធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំ ២០២២ នេះ។ លោកបានគូសបញ្ជាក់ថានៅក្នុងគោលនយោបាយឆ្ពោះទៅខាងកើតរបស់ប្រទេសឥណ្ឌាបាន គូសបញ្ជាក់ថាកម្ពុជាបានចាត់ទុកឥណ្ឌាជាដៃគូដ៏សំខាន់ ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះនាយករដ្ឋមន្ត្រីឥណ្ឌាដែលបានចូលរួមរំលែកទុក្ខចំពោះការបាត់បង់បងប្រុសរបស់សម្ដេច។ ស ម្តេចក៏បានគូសបញ្ជាក់ដែរថាចំពោះគោលនយោបាយឆ្ពោះទៅទិសខាងកើតរបស់ប្រទេសឥណ្ឌានេះវាត្រឹមត្រូវជាមួយនឹងគោលនយោបាយរបស់អាស៊ា នផងដែរដែលបានចាត់ទុកឥណ្ឌាជាដៃគូយុទ្ធសាស្ត្រសំខាន់មួយ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះឥណ្ឌាដែលបានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនិងគ្រប់គ្រង covid 19 ដែលតាំងពីការឆ្លង ច្រើនរហូតមកដល់ពេលនេះមិនមានការឆ្លង។ សម្តេចក៏បានអរគុណប្រទេសឥណ្ឌាដែលបានផ្ដល់វ៉ាក់សាំងចំនួន ៣២៥,០០០ ដូសដល់កម្ពុជា ។សម្ដេចបាន គូសបញ្ជាក់ថាវាជាវ៉ាក់សាំងដែលឆ្លុះបញ្ចាំងពីការចូលរួមក្នុងសាមគ្គីភាពហើយធ្វើឲ្យកម្ពុជាទទួលបានជោគជ័យរហូតមកដល់ពេលនេះដែលមកដល់ពេលនេះកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ៩៣,៦ ភាគរយ ហើយបានធ្វើឲ្យកម្ពុជាអាចបើកប្រទេសឡើងវិញកាលពីខែវិច្ឆិកាឆ្នាំ ២០២១ ។រាជរដ្ឋា ភិបាលកម្ពុជានៅតែបន្តយុទ្ធនាការថ្នាក់ជាតិចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋកម្ពុជា ។សម្តេចក៏បានជម្រាបជូននាយករដ្ឋមន្រ្តីក្នុថាងរយៈពេល ១១ថ្ងៃជាប់ គ្នាមកនេះប្រទេសកម្ពុជាមិនមានការឆ្លង covid-19 ឡើយ ។ សម្ដេចក៏បានអរគុណនាយករដ្ឋមន្ត្រីឥណ្ឌាចំពោះការគាំទ្រក្នុងការប្រយុទ្ធប្រឆាំងកូវីដ19 នេះ,សម្ដេចក៏បានគូសបញ្ជាក់ផងដែរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អដែលគ្រប់ដណ្ដប់លើវិស័យជាច្រើន រួមមានវិស័យសេដ្ឋកិច្ច នយោបាយ វប្បធម៌ហើយ ជាពិសេសទៀតក្នុងការជំរុញការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ។

សម្ដេចតេជោក៏បានគូសបញ្ជាក់ផងដែរថាឥឡូវនេះ ភាគីទាំងពីរ កម្ពុជា និងឥណ្ឌាកំពុងតែស្វែងរកពេលវេលាសក្តិសមនៅក្នុងព្រះរាជទស្សនកិច្ចរបស់ព្រះ មហាក្សត្រ ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ដែលគ្រោងនឹងយាងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាក្នុងឆ្នាំ២០២៣ព្រមទាំងទស្សនកិច្ច របស់លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជានឹងទៅទស្សនកិច្ចក្នុងឆ្នាំ ២០២២ នេះដើម្បីចូលរួមពង្រីកទំនាក់ទំនងទ្វេភាគីជាពិសេស ក្នុងការប្រារព្ធខួបទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។ សម្តេចតេជោក៏បានអរគុណចំពោះឥណ្ឌាដែលបានចូលរួមផ្ដល់នៅអណ្ដូងទឹកប្រមាណជា៥០០អណ្ដូងក៏ដូចជាការផ្ដល់នូវសម្ភារៈផ្សេងៗទៀតដល់ប្រទេសកម្ពុជាដែលជាជំនួយឥតសំណង។

សម្ដេចក៏បានគូសបញ្ជាក់ផងដែរពាក់ព័ន្ធនឹងទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងឥណ្ឌា ថ្វីត្បិតមានការធ្លាក់ចុះនៅសម័យកាលកូវីដ-១៩ប៉ុន្តែនៅក្នុង ឆ្នាំ២០២១ មានការកើនឡើងប្រមាណ៣០០ លានដុល្លារ ។ សម្ដេចតេជោក៏បានស្នើដល់ប្រទេសឥណ្ឌា២ចំណុចក្នុងនោះទី១)នៅក្នុងការជំរុញនូវការបញ្ចប់ នីតិវិធីបច្ចេកទេសឲ្យបានឆាប់ដើម្បីពន្លឿនលើការចុះហត្ថលេខានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងឥណ្ឌានិងពន្លឿនទៅលើការចរចាដើ ម្បីបញ្ចប់នូវសន្ធិសញ្ញាវិនិយោគទ្វេភាគីរវាងកម្ពុជានិងឥណ្ឌាដើម្បីឈានទៅចុះហត្ថលេខាឲ្យបានឆាប់ផងដែរ។ លើសពីនេះទៀតសម្ដេចក៏បានលើកឡើងអំពី វិស័យទេសចរណ៍ដែលសម្ដេចបានស្នើសុំឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកភ្នំពេញនិងពីឥណ្ឌាមកខេត្តសៀមរាបក្នុងការជំរុញធ្វើយ៉ាងណាឱ្យទេស ចរណ៍មានការកើនឡើងរវាងប្រទេសទាំងពីរហើយជាពិសេសទៀតដោយសារកម្ពុជាឥឡូវនេះបានបើកចំហសម្រាប់ទេសចរណ៍ដែលបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ហើយនោះដោយពុំបានទាមទារឱ្យមានការធ្វើតេស្តPCR ឬធ្វើតេស្តរហ័សពេលមកដល់ជាដើមដូច្នេះក្នុងន័យនេះសម្តេចបានស្នើសុំឲ្យឥណ្ឌាជួយជំរុញការងារនេះ។

ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី សម្ដេចតេជោ បានមានប្រសាសន៍ថាចំពោះវឌ្ឍនភាពនៃកិច្ចប្រតិបត្តិការក្នុងក្របខណ្ឌទំនាក់ទំនងដៃគូសន្ទនា អាស៊ាននិងឥណ្ឌាដោយកម្ពុជាស្វាគមន៍ការកំណត់យកឆ្នាំ២០២២នេះ ជាឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌាដែលបានឯកភាពគ្នាលើកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៩ នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ ជាពិសេស ដើម្បីរំឭកខួបអនុស្សាវរីយ៍លើកទី៣០នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌាកន្លងមក នេះហើយ កម្ពុជាទន្ទឹងរង់ចាំក្នុងការប្រារព្ធនិងអនុវត្តសកម្មភាពដើម្បីអបអរសាទរនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។

សម្តេចតេជោក៏បានគូសបញ្ជាក់ផងដែរថាកម្ពុជាបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តគម្រោងផ្លូវល្បឿនលឿនត្រីភាគីឥណ្ឌា មីយ៉ាន់ម៉ាថៃនិងការពង្រីក មកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាមផងដែរ ។ សម្ដេចបានវាយតម្លៃខ្ពស់ចំពោះការចូលរួមវិភាគទានរបស់ឥណ្ឌាចំនួន ១លានដុល្លារដល់អាស៊ាន ឆ្លើយតបជាមួយនឹងកូវីដ-១៩ ហើយកម្ពុជាក៏សូមលើកទឹកចិត្តដល់ឥណ្ឌាឲ្យបន្តគាំទ្រប្រព័ន្ធសុខាភិបាលសាធារណៈជាតិរបស់កម្ពុជាជាពិសេសការកសាង សមត្ថភាពអ្នកជំនាញសុខាភិបាលផងដែរ។ សម្ដេចក៏បានអរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដែលប្រទេសឥណ្ឌាបានផ្ដល់អោយកម្ពុជាតាមរយៈគម្រោង ទទួលផលឆាប់រហ័សក្រោមគំនិតផ្ដួចផ្ដើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើវិស័យកសិកម្ម បរិស្ថាន សុខាភិបាល ការអប់រំ ការអភិវឌ្ឍន៍ជនបទ ការលើកកម្ពស់សិទ្ធិស្ត្រី និងវប្បធម៌ ដូច្នេះសម្ដេចតេជោស្នើសុំឱ្យឥណ្ឌាបន្តការគាំទ្រសំណើគម្រោងឆាប់ទទួលបានផលរបស់កម្ពុជាបន្ថែមទៀតដល់បណ្ដា ឆ្នាំខាងមុខ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីការងារដែលកម្ពុជាបានធ្វើនៅក្នុងនាមជាប្រធានអាស៊ានជាពិសេសនៅក្នុងការជួយដល់ប្រទេសមីយ៉ា ន់ម៉ាដោយកម្ពុជាខិតខំក្នុងការជួយប្រទេសមីយ៉ាន់ម៉ាកុំឱ្យធ្លាក់ទៅក្នុងសង្គ្រាម ស៊ីវិល ហើយសម្ដេចបានគូសបញ្ជាក់ផងដែរថាសម្ដេចបានបានអញ្ជើញ ទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ានៅថ្ងៃទី៧ -៨ ខែមករា ២០២២ និងបានជួបជាមួយឯកឧត្តម មីន អោងឡាំង ចំនួន២លើក តាមវីដេអូហើយក៏មានទស្សន កិច្ចរបស់ឯកឧត្តម ប្រាក់ សុខុន ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ានទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា ហើយបន្ទាប់មកមានកិច្ចប្រជុំពិគ្រោះយោបល់ក្នុងការផ្ដល់ជំនួយដល់មីយ៉ាន់ម៉ាដែលជាជំនួយមនុស្សធម៌។ សម្តេចតេជោក៏បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌាមកទស្សនកិច្ចនៅប្រទេស កម្ពុជា មុនពេលមានកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឬនៅពេលវេលាដែលយើងរៀបចំកិច្ចប្រជុំកំពូល នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។

ជាការឆ្លើយតបនាយករដ្ឋលោកមន្ត្រីឥណ្ឌាបានមានប្រសាសន៍ថាយើងពិតជារីករាយដែលអាចជួយកម្ពុជាបាន ហើយកម្ពុជាជាប្រទេសទី១នៅក្នុងក្រប ខណ្ឌនេះដែលទទួលបានវ៉ាក់សាំងពីប្រទេសឥណ្ឌា ហើយលោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរថាលោកពិតជារីករយដែលឮថាកម្ពុជាមិនមានករណី ឆ្លងកូវីដ-១៩ ក្នុងរយៈពេល១១ថ្ងៃមកនេះ។ លោកក៏បានគូសបញ្ជាក់ផងដែរថាជាសមាសភាពរបស់ឥណ្ឌាដែលខិតខំជំរុញជួយខ្លួនឯងផងនិងជួយមនុស្ស ក្នុងសកលលោកផងដែរ។ លោកក៏បានគូសបញ្ជាក់ផងដែរថានៅពេលនេះ ឥណ្ឌាបានជួយផ្ដល់វ៉ាក់សាំងនេះទៅដល់ប្រមាណ១០០ប្រទេសហើយក៏បានចូល រួមបណ្ដុះបណ្ដាលមន្ត្រីរបស់រដ្ឋាភិបាលកម្ពុជាប្រមាណជាង ២ពាន់នាក់ជាពិសេសនៅក្នុងការបណ្ដុះបណ្ដាលគ្រប់វិស័យខុសៗគ្នាហើយថ្មីៗនេះ,រដ្ឋាភិបាលឥណ្ឌានឹងផ្ដល់អាហារូបករណ៍ចំនួន១០០០ កន្លែងទៀតសម្រាប់វិស័យ IT ក្នុងការបណ្ដុះបណ្ដាលប្រជាពលរដ្ឋមកពីប្រទេសអាស៊ាន ។ លោកក៏បានគូសបញ្ជាក់ពាក់ព័ន្ធនឹងគម្រោងផ្លូវហាយវេត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ ដែលបន្តខ្សែភ្ជាប់មកប្រទេសកម្ពុជា ។ នៅក្នុងគម្រោងនេះពិតជាសមស្របជាមួយនឹងផែន ការមេក្នុងការតភ្ជាប់មកអាស៊ាន ។ លោកបានបញ្ជាក់ថាឥណ្ឌានិងផ្ដល់នូវឥណទានចំនួន ១ ពាន់លានដុល្លារសម្រាប់ប្រទេសកម្ពុជាក្នុងការប្រើប្រាស់សម្រា ប់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។

លោកបានគូសបញ្ជាក់ថាកម្ពុជាគឺអាចបានទទួលផលប្រយោជន៍ពីគម្រោងឆាប់រហ័សជាគម្រោងផងតាមរយៈអាហារូបករណ៍ផងដែរហើយកន្លងមកនេះ ឥណ្ឌាក៏មានបេក្ខភាពក្នុងក្របខណ្ឌអន្តរជាតិជាពិសេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិហើយជាពិសេស អរគុណកម្ពុជាដែលគាំទ្រដល់បេក្ខភាពរបស់ ប្រទេសឥណ្ឌាជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអង្គការសហប្រជាជាតិនៅក្នុងក្របខ័ណ្ឌកំណែទម្រង់នេះ ។ ចំពោះបញ្ហាអន្តរជាតិ លោកបានគូសបញ្ជាក់ ថាពិតជាមានសារៈសំខាន់ណាស់ដែលធ្វើយ៉ាងណាគាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសភូមិផងរបងជាមួយប្រទេសឥណ្ឌា ឲ្យមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ លោកក៏បានគូសបញ្ជាក់ដែរថា លោកពិតជាគាំទ្រនៃតួនាទីជាប្រធានអាស៊ានផង គាំទ្រមជ្ឈភាពអាស៊ានផងនិងគាំទ្រការឯកភាពផ្ទៃ ក្នុងរបស់អាស៊ានផងក្នុងការដើរតួនាទីសំខាន់ជាពិសេសទៀត លោកបានគូសបញ្ជាក់ដែរថាលោកបានព្យាយាមចូលរួមចំណែកក្នុងការសន្ទនារកដំណោះ ស្រាយរវាងអ៊ុយក្រែននិងរុស្ស៊ី ។ លោកបានគូសបញ្ជាក់ថាលោកបានជួបសន្ទនាជាមួយប្រធានាធិបតីទាំងពីរ រុស្ស៊ីនិងអ៊ុយក្រែនកន្លងមកនេះដើម្បីធ្វើយ៉ាង ម៉េចឲ្យស្ថានភាពនេះមករកសន្តិភាពវិញ ។ នៅក្នុងសមុទ្រចិនខាងត្បូង លោកចាត់ទុកថាសមុទ្រចិនខាងត្បូងគឺជាសមុទ្រដែលមានសារៈសំខាន់ណាស់ជា ពិសេសធ្វើយ៉ាងណាឱ្យមានសេរី បើកចំហនិងផ្អែកទៅលើច្បាប់អន្តរជាតិ។ លោកក៏បានគូសបញ្ជាក់ដែរថាលោករំពឹងទុកថានឹងមកទស្សនកិច្ចនិងចូលរួម កិច្ចប្រជុំនៅក្នុងខែវិច្ឆិកាឆ្នាំ ២០២២ខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោកនាយរដ្ឋមន្ត្រីឥណ្ឌា និងស្វាគមន៍នូវចំណុចទាំងឡាយដែលលោកបានលើកឡើង។សម្ដេចមានការ ជឿជាក់ថាឥណ្ឌាអាចដើរតួនាទីសមស្របក្នុងការចរចារវាងភាគីទាំងពីរ អ៊ុយក្រែន និងរុស្ស៊ី ។ សម្ដេចក៏បានគូសបញ្ជាក់ដែរថាសម្ដេចចង់ឃើញដំណោះស្រា យរវាងរុស្ស៊ី-អ៊ុយក្រែនឲ្យបានឆាប់ផងដែរដោយសារវាមានផលប៉ះពាល់ដល់សកលលោកជាពិសេសលើវិស័យសន្តិសុខស្បៀងនិងថាមពល ដែលប៉ះពាល់ដល់ ប្រទេសទាំងអស់ ។ ជាចុងក្រោយសម្ដេចតេជោបានគូសបញ្ជាក់ដែរថាសម្ដេចទន្ទឹងរង់ចាំក្នុងការទទួលការធ្វើទស្សនកិច្ចរបស់លោកក្នុងការចូលរួមកិច្ចប្រជុំ កំពូលនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close