តំណាងអង្គការ Nowegian Peoples Aid ជឿជាក់ថា កម្ពុជានឹងសម្រេចបាន តាមផែនការក្នុងការបោសសម្អាតគ្រាប់មីនឲ្យអស់នៅត្រឹមឆ្នាំ២០២៥
លោក Aksel steen Nielsen នាយកប្រចាំនៅកម្ពុជា និងថៃ នៃអង្គការ Nowegian Peoples Aid បានថ្លែងថា បន្ទាប់ពីលោកបានទស្សនាសារមន្ទីរសន្តិភាពរបស់មជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា និងបានធ្វើការសិក្សាឈ្វេងនៅយល់ពី
សកម្មភាពភាពបោស សម្អាតមីន និងរបស់កម្ពុជាដូចជាការប្រើ សុនខ និងកណ្តុរ មនុស្ស និងឧបករណ៍ជាច្រើន សម្រាប់បោសសម្អាតមីនរួចមកលោកយល់ថា កម្ពុជាមានភាពរឹងមាំ ក្នុងសកម្មភាពបោស សម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដូច្នេះជឿជាក់ថា កម្ពុជានឹងសម្រេចបានតាម ផែនការក្នុងការបោសសម្អាតគ្រាប់មីនឱ្យអស់នៅត្រឹមឆ្នំាំ២០២៥។
ការថ្លែងរបស់តំណាងអង្គការ Nowegian Peoples Aid នេះ គឺធ្វើឡើងបន្ទាប់ពីបានចូលរួមជាមួយគណៈប្រតិភូមកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ រួមជាមួយប្រទេសដៃគូអភិវឌ្ឍន៍ និងអង្គការផ្នែកសកម្មភាពមីននានា ខណៈចុះទៅសិក្សាឈ្វេងយល់ដោយផ្ទាល់អំពីបញ្ហាមីននៅកម្ពុជា នៅសារមន្ទីរសន្តិភាពរបស់មជ្ឈ មណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជារបស់ស៊ីម៉ាក់ ដែលស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃម្សិលមិញ។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល២៥ឆ្នាំ មកនេះ កម្ពុជាសម្រេច បាននូវការបោសសម្អាតផ្ទៃដីមីនបានចំនួន ជាង១ពាន់គីឡូម៉ែត្រក្រឡា។ ដោយឡែកការរុករកគ្រាប់មីនយុទ្ធភណ្ឌមិនទាន់ផ្ទុះ មានចំនួនជាង២លាន ៧សែនគ្រាប់ ដែលនេះបញ្ជាក់ថា ជាភាពជោគជ័យដ៏ធំធេងដែលបានជួយសង្គ្រោះដល់ប្រជាពលរដ្ឋកម្ពុជា ដែលប្រឈមនឹង គ្រោះថ្នាក់នេះ។
ជាមួយគ្នានោះកម្ពុជាមាន ផែនការបោសសម្អាតមីនឱ្យ បានជាង ១២០០គីឡូម៉ែត្រក្រឡា ដល់ឆ្នាំ២០២៥ នៅលើផ្ទៃដីដែលនៅសល់ ៦០ភាគរយ ព្រោះ បច្ចេកវិទ្យា និងចំណេះដឹងរបស់ប្រទេសកម្ពុជាកាន់តែរីកចម្រើនលើវិស័យកម្ចាត់មីន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។