អបអរសាទរ! កម្ពុជាឈ្នះមេដាយមាសទី៥ ដោយកីឡាចំបាប់
ស៊ីហ្គេម៖ កីឡាករចំបាប់កម្ពុជា ស៊ូ បាលី បានឈ្នះមេដាយមាស១គ្រឿង ក្នុងទម្ងន់ ១២៥គីឡូក្រាម ក្រោយឈ្នះកីឡាករឡាវ ១០-០ នៅវគ្គផ្តាច់ព្រ័ត្រ។មុនឡើងដល់វគ្គផ្តាច់ព្រ័ត្រនេះ ស៊ូ បាលី បានឈ្នះកីឡាករម្ចាស់ផ្ទះវៀតណាម ១០ទល់០ មុននេះបន្តិច។
ចំបាប់កម្ពុជានៅសល់១វិញ្ញាសាទៀត ដើម្បីប្រកួតដណ្តើមមេដាយប្រាក់ ដែលនឹងចាប់ផ្តើម ប្រកួតនៅម៉ោង ២:០០ រសៀលថ្ងៃទី១៩ឧសភានេះ។ ចំបាប់កម្ពុជាមានមេដាយមាស ១គ្រឿង។ ឥឡូវនេះនៅសល់១ប្រកួតទៀត ដើម្បីប្រជែងមេដាយប្រាក់។
នេះបើតាមការបញ្ជាក់ពីលោក ខេស៊ី បាណេត (Casey Barnett) នាយកវិទ្យាស្ថាន ខេមអេដ (CamEd Business School) និងជាអនុប្រធានកីឡាចំបាប់កម្ពុជា ទទួលបន្ទុកប្រធាន ដឹកនាំក្រុមកីឡាចំបាប់កម្ពុជាពីទីលានប្រកួត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។