បង្ក្រាបបទល្មើសសត្វព្រៃ ១០ប្រភេទជាង ៣០ក្បាល នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំស្រួច និងក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ និងមន្ត្រីពាក់ព័ន្ធ បានចុះត្រួតពិនិត្យឆេកឆេរនៅចំណុចផ្ទះរបស់ឈ្មោះ ចាន់ ប៊ុនថុន ភេទប្រុស អាយុ២៧ឆ្នាំ ស្ថិតក្នុងភូមិពាមអន្ទង់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានធ្វើការត្រួតពិនិត្យ និងឆែកឆេរ បានប្រទះឃើញ និងដកហូតសម្ភារៈ រួមមាន៖ កូនក្ងោករស់ចំនួន ០៥ក្បាល, ព្វាំងរស់ចំនួន ០៨ក្បាល,សេកសោមរស់ចំនួន ០២ក្បាល, សេកអាត់រស់ ចំនួន ០១ក្បាល, ក្តាន់ញ៉ែងរស់ ចំនួន ០៦ក្បាល, រអាតត្នោតរស់ ចំនួន ០១ក្បាល, អកព្រៃច្រើនពណ៌រស់ចំនួន ០៤ក្បាល, ស្ទាំងលលករស់ ចំនួន០១ក្បាល, ក្បាលកេងកងធំក្រៀម ចំនួន០២ក្បាល, ក្រញាំជើងកេងកងធំក្រៀម ចំនួន០១គូរ។
បច្ចុប្បន្នជនពាក់ព័ន្ធខាងលើត្រូវបាននាំខ្លួនមកសាកសួរនៅផ្នែករដ្ឋបាលព្រៃឈើបរសេដ្ឋ ចំណែកសត្វព្រៃរស់ទាំងអស់និងសំណាកត្រូវបានដឹកជញ្ជូនទៅរក្សាទុកនៅឧទ្យានសួនសត្វភ្នំតាម៉ៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។