មនុស្ស ៤នាក់ ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៌ដាច់ខ្សែយោងជណ្តើរយន្ត នៅក្រុងព្រះសីហនុ
ព្រះសីហនុ៖ យ៉ាងហោចណាស់មនុស្សចំនួន ៤នាក់ បានស្លាប់ និងម្នាក់ទៀត បានរងរបួសធ្ងន់ ក្នុងហេតុការណ៌ដាច់ខ្សែយោងជណ្តើរយន្ត នៅអាគារខ្ពស់កំពុងសាងសង់មួយកន្លែង តាមផ្លូវសេតេ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅវេលាម៉ោងជិត៨ព្រឹក ថ្ងៃ២០ ខែឧសភា ឆ្នាំ២០២២នេះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ជាកម្មករសំណង់ រួមមាន៖
ទី១.ឈ្មោះ វល្លិ ភេទប្រុស អាយុ៥៣ឆ្មាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ (ស្លាប់), ២.ឈ្មោះ នូ ស៊ីនួន ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ (ស្លាប់), ៣.ឈ្មោះ រ៉ាន ភាស់ ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកំណើតភូមិគោកមន ឃុំគោកមន ស្រុកអំពិល ខេត្តឧត្តមានជ័យ (ស្លាប់) និង៤.ឈ្មោះ សយ ម៉ាលីស ភេទស្រី អាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ (ស្លាប់នៅមន្ទីរពេទ្យ)។ ចំណែកម្នាក់ទៀតឈ្មោះ ហេង សីហា អាយុ២៨ឆ្នាំ មានស្រុកកំណើតខេត្តកំពង់ឆ្នាំង (រងរបួសធ្ងន់)។
បច្ចុប្បន្នជនរងគ្រោះដែលរងរបួសធ្ងន់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវបន្ថែមតាមនិតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។