រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ថា​ ​កម្ពុជា​មិនមែន​ជា​ប្រទេស​ដែល​ខ្វះ​ការងារ​ធ្វើ​នោះ​ទេ​

នុង​ឱកាស​ចូលរួម​ផ្សព្វផ្សាយ​ពី​ការបង្កើត​ក្រុមការងារ​ជួយ​ពង្រឹង​ការ​គ្រប់​ ​និង​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ ​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ​នេះ​ ​លោក​ ​ថោង​ ​ខុន​ ​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ ​បាន​ថ្លែង​ថា​ ​កម្ពុជា​មិនមែន​ជា​ប្រទេស​ដែល​ខ្វះ​ការងារ​ធ្វើ​នោះ​ទេ​ ​តែ​ជា​ប្រទេស​ដែល​ខ្វះ​បុគ្គលិក​ជំនាញ​ធ្វើការ​ ​ពិសេស​គឺ​ក្នុង​វិស័យ​សំណង់​ ​និង​វិស័យ​ទេសចរណ៍​នេះ​តែម្ដង​។

​លោក​ថា​ ​វិស័យ​សំណង់​ ​និង​វិស័យ​ទេសចរណ៍​កំពុង​មាន​ភាព​រីកចម្រើន​ ​និង​ត្រូវការ​បុគ្គលិក​ជំនាញ​ជាច្រើន​ ​សម្រាប់​ធ្វើការ​នៅ​តាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នានា។​

ក្នុង​នោះ​លោក​ស្នើ​ឲ្យ​មានការ​បង្កើត​សាលា​បណ្តុះបណ្តាល​សាលា​វិជ្ជាជីវៈ​ជំនាញ​ទេសចរណ៍​ឱ្យ​បាន​ច្រើន​បន្ថែម​មុខវិជ្ជា​ជំនាញ​ ​និង​កៀរគរ​យុវជន​ឱ្យ​ចូល​សិក្សា​ជំនាញ​នានា​ ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ឱ្យ​បាន​ច្រើន​។​ ​ខិតខំ​បណ្តុះបណ្តាល​កម្ម​វី​ធី​សិក្សា​នៅនឹង​កន្លែង​ផង​ធ្វើការ​ផង​។​ល​។​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close