កម្ពុជា រៀបចំពីធីដង្ហែរទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងកីឡាករ កីឡាការិនីជ័យលាភី ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ភ្នំពេញ៖ គណៈកម្មាធីការជាតោអូឡាំពិកកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការដង្ហែរទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងកីឡាករ កីឡាការិនីជ័យលាភីពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅវិមានឯករាជ្យ និងចុងក្រោយវិលចូលទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
កម្មវិធីដង្ហែនឹងចាប់ផ្តើមដំណើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោង ៥:៣០ នាទីល្ងាច ថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។
សូមប្រជាពលរដ្ឋផ្តល់ការគាំទ្រ និងចូលរួមអបអរសាទរដំណើរមកដល់នៃទង់ស៊ីហ្គេម ដើម្បីកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ បន្តវេន ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងផ្តល់ការលើកទឹកចិត្តជូនដល់អត្តពលិកកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។