វៀតណាម បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ ជាង​១​ពាន់​នាក់​ទៀត ខណៈ​គ្មាន​មនុស្ស​ស្លាប់​ថ្មី​ទេ​

​ក្រសួងសុខាភិបាល​វៀត​ណា​ម​នៅ​ថ្ងៃអាទិត្យ​នេះ​បានប្រកាស​រកឃើញ​ករ​ណី​ឆ្លង​ថ្មីៗ នៃ​ជំងឺ​កូ​វីដ​១៩​ចំនួន ១,៣១៩​ករណី​បន្ថែមទៀត កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២២​។​

​រដ្ឋធានី​ហាណូយ​ដែល​បច្ចុប្បន្ន​ជា​ចំណុចកណ្តាល នៃ​ការផ្ទុះ​រីក​រាលដាល​ជំងឺ​នេះ បាន​រ៉ាប់រង​សម្រាប់​ករណី​ឆ្លង​ថ្មីៗ​ប្រចាំ​ថ្ងៃនេះ​ចំនួន ៣៤៧​ករណី​។ ចំណែក​ខេត្ត​ដែលមាន​ករណី​ឆ្លង​ច្រើន​ដែរនោះ​គឺ​រួមមាន​ដូចជា ខេត្ត Bắc Ninh មាន​ចំនួន ១៣៨​ករណី និង​ខេត្ត Vĩnh Phúc ចំនួន​៩០​ករណី​។​
​ទោះជា​យ៉ាងណា​ក្នុង​របាយការណ៍​ថ្ងៃ​សុក្រ​នះ វៀតណាម​ពុំបាន​រកឃើញ​ករណី​អ្នកស្លាប់​ថ្មី​ទេ​។​

​គិត​ត្រឹម​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២២​នេះ វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​ចំនួន ១០,៧០៨,៨៨៧​នាក់ ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន ៩,៤០២,០៤៦​នាក់ និង​ស្លាប់​សរុប​ចំនួន ៤៣,០៧៥​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close