នាយករដ្ឋមន្ត្រី​ថ្មី​អូស្ត្រាលី ស្បថ​ចូលកាន់​តំណែង​

​នៅ​ថ្ងៃទី ២៣​ខែឧសភា មេដឹកនាំ​គណបក្ស​ពលករ​អូស្ត្រាលី លោក Anthony Albanese អាយុ​៥៩​ឆ្នាំ បាន​ស្បថ​ចូលកាន់​តំណែង​នាយករដ្ឋមន្ត្រី​ទី ៣១​របស់​ប្រទេស​អូស្ត្រាលី ក្រោយ​លោក​ទទួលបាន​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​កាលពី​ចុង​សប្តាហ៍​កន្លងមក​។​

​លោក Anthony Albanese បាន​ស្បថ​ចូលកាន់​តំណែង​នៅ​អគារ​រដ្ឋាភិបាល ក្នុង​រដ្ឋធានី ខែ​ន​បឺ​រ៉ា ។ លោក បាន​បញ្ជាក់ថា « ខ្ញុំ Anthony Albanese សូមបញ្ជាក់ថា នឹង​បម្រើ​ទឹកដី​អូស្ត្រាលី​យ៉ាង​ល្អ​បំផុត ក្នុងតួនាទី​ជា​នាយករដ្ឋមន្ត្រី​»​។​

​នៅក្នុង​សុន្ទរកថា លើកដំបូង លោក Anthony Albanese បានប្រកាស ពី​ដំណើរការ​ផ្លាស់ប្តូរ និង​សន្យា ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​ប្រាក់​ចំណាយ​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​កើនឡើង​ខ្ពស់​។ ខ្ញុំ​នឹង​ប្រើប្រាស់​ឱកាស​នេះ​ជាមួយ​ពលរដ្ឋ​ដើម្បី​ផ្លាស់ប្តូរ ។​

​តាម​គម្រោង​ក្រោយ​ការស្បថ​ចូលកាន់​តំណែង លោក Anthony Albanese នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន ចូលរួម​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ ៤​ប្រទេស មាន​អាមេរិក ជប៉ុន ឥណ្ឌា និង​អូស្ត្រាលី នា​ថ្ងៃទី ២៤​ខែឧសភា ឆ្នាំ​២០២២​នេះ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close