ក្រសួង​ការងារ អនុញ្ញាតឱ្យ​កម្មករនិយោជិត បាន​ឈប់សម្រាក​១​ថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត និង ១​ថ្ងៃក្រោយ​ថ្ងៃ​បោះឆ្នោត

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្តីពី​ការអនុញ្ញាតឱ្យ​កម្មករនិយោជិត​បាន​ឈប់សម្រាក ១​ថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត និង ១​ថ្ងៃ ក្រោយ​ថ្ងៃ​បោះឆ្នោត ដោយ​រក្សា​ប្រាក់​ឈ្នួល​និង​អត្ថប្រយោជន៍​ផ្សេងៗ​នៅ​ដដែល។

​យោងសេចក្ដី​សម្រេច​លេខ​៣១ សសរ ចុះ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល ស្ដីពី​ការប្រកាស​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៥ និង​សេចក្ដីជូនដំណឹង​លេខ​៣៧៤ សជណ ចុះ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២២ របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ជម្រាបជូន​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ទាំងអស់ ដែល​ស្ថិតក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្តីពី​ការងារ​ឱ្យបាន​ជ្រាបថា ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ក​ម្មករ​និយោជិត​ក្នុងការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ត្រូវ​អនុញ្ញាតឱ្យ​កម្មករនិយោជិត​បាន​ឈប់សម្រាក ១​ថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត និង ១​ថ្ងៃ ក្រោយ​ថ្ងៃ​បោះឆ្នោត ដោយ​រក្សា​ប្រាក់​ឈ្នួល​និង​អត្ថប្រយោជន៍​ផ្សេងៗ​នៅ​ដដែល​។​

​ក្រសួង​មាន​សេចក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ទាំងអស់ ព្រមទាំង​កម្មករនិយោជិត​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ព័ត៌មាន​លម្អិត សូម​អាន​សេចក្តីជូនដំណឹង​ខាងក្រោម​៖​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close