អាជ្ញាធរឡាវ ណែនាំឲ្យខ្លួនពលរដ្សន្សំសំចៃប្រេងឥន្ទនៈ ខណៈកំពុងកង្វះខាត
នៅប្រទេសឡាវសាធារណជន ត្រូវបានណែនាំឱ្យចៀសវាងការធ្វើដំណើរដោយមិនចាំបាច់ សន្សំសំចៃប្រេងសម្រាប់កសិកម្ម។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងសមាគមឥន្ធនៈ និងហ្គាសឡាវ កំពុងជំរុញឱ្យសាធារណជន ប្រើប្រាស់ប្រេងឥន្ទនៈដោយសន្សំសំចៃ និងកុំធ្វើដំណើរដោយមិនចាំបាច់ ដើម្បីឱ្យប្រេងបម្រុងមានគ្រប់គ្រាន់ប្រើប្រាស់សម្រាប់ធ្វើកសិកម្ម និងសកម្មភាពសំខាន់ៗផ្សេងទៀត។
ពួកគេនិយាយថា ការប្រើប្រាស់ប្រេងឥន្ធនៈដោយប្រុងប្រយ័ត្ន គឺជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយការខ្វះខាតនាពេលបច្ចុប្បន្ន។ កសិករមួយចំនួនបានត្អូញត្អែរថា ពួកគាត់មិនអាចបង្កបង្កើនផលបាន ដោយសារកង្វះខាតសាំង ហើយបានអំពាវនាវឱ្យភាគីពាក់ព័ន្ធចាត់វិធានការដោះស្រាយវិបត្តិនេះឱ្យបានឆាប់រហ័ស។
ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅក្នុងប្រទេសឡាវ អាចប្រឈមនឹង កង្វះខាត ធ្វើឲ្យរដ្ឋាភិបាលបានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីដោះស្រាយការឡើងថ្លៃប្រេងឥន្ធនៈ និងការភ័យស្លន់ស្លោក្នុងការទិញប្រេងទុក។
អ្នកប្រើប្រាស់ត្រូវតម្រង់ជួរជាច្រើនម៉ោងដើម្បីទិញប្រេងឥន្ធនៈស្តុកទុក ខណៈដែលស្ថានីយ៍ប្រេងឥន្ធនៈជាច្រើនត្រូវបានបិទកាលពីសប្តាហ៍មុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។