បែកធ្លាយលោក ហ៊ុប ថៃ​ ប្រធានភាសុីផ្សាលើខេត្តសៀមរាប​​មិនគោរពតាម​ច្បាប់សៀវ ភៅបន្ទុក​របស់​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ !!

សៀមរាបៈ  លោក ហ៊ុប ថៃ ដែរគេស្គាល់ថាជា ប្រធានភាសុីផ្សាលើខេត្តសៀមរាប ត្រូវបានមជ្ឈដ្ឋានពលរដ្ឋ បានធ្វើការរិះគន់ចំពោះការមិនគោរពទៅតាមសៀវភៅបន្ទុកនៃការយកភាសុីពីពលរដ្ឋ ឬអាជីវកលក់ដូរនៅក្នុងផ្សារនោះឡើយ  ដូចជាកន្លែងផ្ញើ ម៉ូតូ.កង់.រថយន្ត និងកន្លែងផ្សារមេឃជាដើមមិនដែលបានគោរពទៅតាមច្បាប់កំណត់ក្នុងសៀវភៅបន្ទុកនៃកិច្ចសន្យារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនោះទេ។

Image may contain: one or more people, motorcycle and outdoor

បើតាមប្រភពសូមមិនបញ្ចេញឈ្មោះ បានអោយដឹងថាលោក ហ៊ុប ថៃ បានដេញថ្លៃធ្វើ អាជីវកម្មជាច្រើនកន្លែង​ក្នុងនោះមានដូចជា​ផ្សារក្រោម.ផ្សារពួក និងផ្សារលើ ផ្សារទាំងនេះសុទ្ធតែគ្រប់គ្រងដោយ​លោក ហ៊ុប ថៃ ក៏ប៉ុន្តែប្រភពសេដ្ឋកិច្ចដ៏សំខាន់និងលេចធ្លោខ្លាំង ជាងគេគឺផ្សារលើធំថ្មីនេះតែម្តង។Image may contain: text

​ប្រជាពលរដ្ឋជាច្រើនបានរអ៊ូរអំពីការកកស្ទះចរាចរណ៍ នៅពេលដែរធ្វើដំណើរឆ្លងកាត់នឹងចូលទិញម្ហូបអាហារ​​​ស្ទើរតែរៀងរាល់ថ្ងៃ ។ចំនែកអាជីវករលក់ដូរនិងប្រជាពលរដ្ឋដែលចូល ផ្សារលើធំថ្មីបានសុំមិនបញ្ចេញឈ្មោះ បានអោយដឹងបន្ថែមទៀតថា មិនមានអ្នកណាហ៊ាននិយាយទេព្រោះ ក្លាច មិនបានលក់ដូរនៅក្នុងផ្សារនេះតទៅទៀត។

ប្រភពដដែលបានបន្តថា សកម្មភាពល្មើសច្បាប់ដាក់កូនកញ្ជ្រែងឲ្យដើរប្រមូលលុយពីអ្នក លក់ដូរលើសតម្លៃរដ្ឋកំណត់ និងមានពេលខ្លះជាន់ករដកស្លាបធ្វើបាបអ្នកក្រីក្រលក់ដូរតាមកញ្ជើកញ្ជ្រែងល្អីជាញឹកញាប់ មិនសូវមានតម្លាភាពក្នុងការដោះស្រាយបញ្ហា ដែលកើតឡើងចំពោះមុខឡើយ។

ករណីនេះ វាតែងតែកើតឡើងជារើយៗយូរឆ្នាំមកហើយ រហូតមកដល់ពេលនេះគេនៅពុំទាន់ឃើញ អាជ្ញាធរខេត្តឬ អង្គភាពប្រឆាំងអំពើពុរលួយដែលហៅកាត់ថា(ACU)នោះដាក់ការស៊ើបអង្កេតទៅលើលោក ហ៊ុប ថៃប្រធានផ្សារទាំងបីខាងលើនេះនៅឡើយទេ។

បើតាមសំដីកូនស្រីរបស់លោក ហ៊ុប ថៃ នៅយាមបង្កន់មុខបន្ទប់ក្នុងផ្សារលើ និងជាអ្នកដើរប្រមូលភាសុីពីក្រុមជីវករ បានធ្លាប់និយាយថាគាត់ពិបាក់ណាស់ទំរាំនឹងដើរប្រមូលភាសុីពីអាជីវករបាន ហើយម្យ៉ាងទៀតក្នុងមួយខែៗត្រូវចំណាយថវិការជាច្រើនតាមរយៈជាកញ្ចប់ស្ទើរតែគ្រប់លំដាប់ថ្នាក់ បើគាត់មិនធ្វើអញ្ចឹងតើបានប្រាក់មកពីណាអោយទៅពួកគេ។

ករណីខាងលើនេះ តើក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអាជ្ញាធរថ្នាក់ជាតិ មានការកែតម្រូវបែបណា ចំពោះបញ្ហាទាំងនេះ? នេះជាសំនួររបស់ប្រជាពលរដ្ធ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close