ម៉ាឡេស៊ី បញ្ឈប់​ការនាំចេញ​សាច់មាន់ ទៅ​ក្រៅប្រទេស​!

​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ជួប​ជាមួយ​ក្រុមហ៊ុន​ផលិត​សាច់មាន់​ធំៗ នៅក្នុង​ប្រទេស ដើម្បី​ពិភាក្សា​អំពី​ការឧបត្ថម្ភ​ធន និង​ធានាបាន​នូវ​ការបន្ត​ផ្គត់ផ្គង់​ក្នុងស្រុក ខណៈដែល​ប្រទេស​នេះ បាន​ងាក​មក​ចាត់វិធានការ​ហាមឃាត់​ការនាំចេញ​សាច់មាន់​។​

​កាលពីពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​ឧស្សាហកម្ម​ចំណីអាហារ​របស់​ម៉ាឡេស៊ី បាន​ជួបប្រជុំ​ជាមួយ​ក្រុមហ៊ុន​ផលិតកម្ម និង​ក្រុមហ៊ុន​ចិញ្ចឹមសត្វ​ចំនួន​១២ និង​សហព័ន្ធ​សមាគម​កសិករ​ចិញ្ចឹមសត្វ​ម៉ាឡេស៊ី បន្ទាប់ពី​កិច្ចប្រជុំ គណៈរដ្ឋមន្ត្រី​បាន​ពិភាក្សា​អំពី​ការហាមឃាត់​ការនាំចេញ​សាច់មាន់​នេះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg បាន​រាយការណ៍​ថា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Ismail Sabri Yaakob កាលពី​ថ្ងៃ​ចន្ទ​បាន​បញ្ជា​ឱ្យ​ប្រទេស​ម៉ាឡេស៊ី បញ្ឈប់​ការនាំចេញ​សាច់មាន់​ដែលមាន​ចំនួន ៣,៦​លាន​ក្បាល ក្នុង​មួយខែ​ចាប់ពី​ថ្ងៃទី​១ ខែមិថុនា​តទៅ និង​បញ្ជា​ឱ្យមាន​ការបើក​ការស៊ើបអង្កេត លើ​ការចោទប្រកាន់​លើ​ការកំណត់​តម្លៃ​លក់​ដោយ​ក្រុម​ពួក​ឈ្មួញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close