ជា​លើកដំបូង​ប្រធានាធិបតី​ពូ​ទីន ទៅសួរសុខទុក្ខ​ទាហាន​រងរបួស ក្នុង​មន្ទីរពេទ្យ​នៅ​ទីក្រុង​មូ​ស្គូ​

​ប្រធានាធិបតី​ពូ​ទីន បាន​ទៅកាន់​មន្ទីរពេទ្យ​យោធា Mandryk នៅ​ទីក្រុង​មូ​ស្គូ ដើម្បី​សួ​សុខទុក្ខ​ទាហាន​ដែល​រងរបួស​នៅក្នុង​សង្គ្រាម​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​សារព័ត៌មាន​RT បាន​ផ្សាយ​ថា ប្រធានាធិបតី​ពូ​ទីន និង​រដ្ឋមន្ត្រី​ការពារជាតិ Sergey Shoigu នៅ​ថ្ងៃទី ២៥​ខែឧសភា បាន​ទៅ​សួ​សុខទុក្ខ​ទាហាន​រង​បួស​ក្នុង​សង្គ្រាម​វាយប្រហារ​អ៊ុយ​ក្រែ​ន​។ ក្នុងពេល​ទៅកាន់​មន្ទីរពេទ្យ​យោធា​ក្នុង​ទីក្រុង​មូ​ស្កូ លោកពូ​ទីន​បាន​និយាយថា ទាហាន​ដែល​ទៅ​ចូលរួម​សង្គ្រាម​នៅក្រៅ​ប្រទេស​ក៏ដូចជា គ្រួសារ​ទាហាន​ដែល​ពលី​ជីវិត នឹង​ទទួលបាន​ការសង​សំណង​។​

​សារព័ត៌មាន Moscow Times បាន​ផ្សាយ​ថា នេះ​ជា​លើកដំបូង ដែល​ប្រធានាធិបតី​ពូ​ទីន ទៅសួរសុខទុក្ខ​ទា​ហារ​បួស ។ កាលពី​ចុងខែ​មីនា រុស្ស៊ី​បានប្រកាសថា​មាន​ទាហាន ស្លាប់​១២៥១​នាក់ និង​របួស ៣៨២៥​នាក់ នៅក្នុង​សមរភូមិ​អ៊ុយ​ក្រែ​ន ។ ចាប់តាំងពី​ពេលនោះ​មក​រុស្ស៊ី​មិនបាន​ប្រកាស​ពី​តួលេខ ស្លាប់​និង​របួស​នោះឡើយ​។​

​អ្នកនាំពាក្យ​វិមាន​ក្រែ​មាំ​ង លោក Dmitry Peskov បាន​បញ្ជាក់ថា ដោយ​ពេលវេលា​អនុញ្ញាត​ប្រធានាធិបតី​បាន​ទៅសួរសុខទុក្ខ​ទាហាន​រងរបួស​ដោយផ្ទាល់​។ ជាមួយគ្នានេះដែរ ប្រធានាធិបតី​ពូ​ទីន បាន​សន្យា តាមដាន​រាល់​ការ​ផ្ទល់​ជំនួយ​ដល់​គ្រួសារ​ទាហាន​ដែល​ពលី​ជីវិត​ក្នុង​សង្គ្រាម​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close