រដ្ឋាភិបាលប៉ាគីស្ថាន ត្រៀមលក្ខណៈទប់ស្កាត់មហាបាតុកម្ម ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី
រដ្ឋាភិបាលប៉ាគីស្ថាន បានសម្រេចដាក់ពង្រាយកម្លាំងទាហានការពារទីតាំងសំខាន់ៗរបស់រដ្ឋាភិបាល ក្នុងពេលដែលពលរដ្ឋរាប់សិបពាន់នាក់គាំទ្រអតីតនាយករដ្ឋមន្ត្រី Imran Khan នាំគ្នាដង្ហែរក្បួនបាតុកម្ម។
តាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Rana Sanaullah បានបញ្ជាក់ថា«កម្លាំងទាហានប៉ាគីស្ថានត្រូវបានដាក់ពង្រាយដើម្បីការពារទីតាំងសំខាន់ៗ របស់រដ្ឋាភិបាល តាមមានត្រាទី ២៤៥នៃរដ្ឋធម្មនុញ្ញប៉ាគីស្ថាន ។ ទីតាំងដែលដាកទាហាការពារ មាន តុលាការកំពូល រដ្ឋសភា វិមាននាយករដ្ឋមន្ត្រី វិមានប្រធានាធិបតី ទីតាំងក្រសួងការបរទេស»។
លោក Rana Sanaullah បានបញ្ជាក់ថា«ចំនួនទាហានដែលត្រូវដាក់ពង្រាយ នឹងសម្រេចក្រោយពេលមន្ត្រីយោធាប្រឹក្សាជាមួយ ថ្នាក់ដឹកនាំ រដ្ឋធានីអ៊ីស្លាមម៉ាបាត»។
តាមសារព័ត៌មាន Dawnបានផ្សាយថា ការដាក់ពង្រាយកម្លាំងទាហាន ក្រោយពេលអតីតនាយករដ្ឋមន្ត្រី Imran Khan បានអំពាវនាវដល់ពលរដ្ឋ នាំគ្នាដង្ហែរក្បួនបាតុកម្មនៅទីតាំងសំខាន់ក្នុងរដ្ឋធានីអ៊ីស្លាមម៉ាបាត រហូតដល់រដ្ឋាភិបាលលាលែងចេញពីតំណែង និងរៀបចំការបោះឆ្នោតថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។