ចិន​ចាប់ផ្តើម​ឲ្យ​មនុស្ស​សប្ប​និម្មិត​អាន​ព័ត៌មាន​ប្រចាំថ្ងៃ​ ​មើលទៅ​ដូច​មនុស្ស​ពិ​តៗ​

ចិន ៖ ទូរទស្សន៍​រដ្ឋ​របស់​ចិន​ ​ហ្ស៊ីន​ហួរ​ ​បាន​ចាប់ផ្តើម​ដំណើរការ​ ​ការ​អាន​ព័ត៌មាន​ដោយ​មនុស្ស​សប្ប​និម្មិត​ ​ឬ​ ​អ្នកអាន​ព័ត៌មាន​ ​AI​ ​ឬ​ ​អ្នកអាន​ព័ត៌មាន​ដោយ​ប្រើប្រាស់​បញ្ញា​ខួរក្បាល​សប្ប​និម្មិត​ ​ដោយមាន​សម្លេង​ជា​ភាសាអង់គ្លេស​និង​ភាសា​ចិន​ ​ថ្មី​ៗ​នេះ​។​

​អ្នកអាន​ព័ត៌មាន​ ​AI​ ​ឈ្មោះ​ ​Zhang​ ​Zhao​ ​បាន​ចាប់ផ្តើម​អាន​ព្រឹត្តិ​ការណ៍​ព័ត៌មាន​ ​តាមរយៈ​បច្ចេកវិទ្យា​ ​AI​ ​រួមបញ្ចូល​ជាមួយ​សំឡេង​ ​ដើម្បីឲ្យ​ដូចជា​ការ​អាន​ពិ​តៗ​ ​ដោយ​ក្នុង​វីដេអូ​នេះ​ ​អ្នកអាន​ព័ត៌មាន​ ​AI​ ​បាន​នាំ​អារម្មណ៍​ប្រិយមិត្ត​អ្នកទស្សនា​ ​ឲ្យ​ទៅ​ចាប់អារម្មណ៍​លើ​មន្ត្រី​ម្នាក់​នៃ​ប្រទេស​ប៉ាណាម៉ា​ ​និង​អ្នកជំនួញ​ចិន​ដ៏​ល្បី​ ​Jack​ ​Ma​ ​និយាយ​អ្វីមួយ​។​

សារ​ព័ត៌មាន​ហ្ស៊ីន​ហួរ​ថា​ ​ការបង្កើត​អ្នកអាន​ ​AI​ ​នេះ​ជួយ​កាត់បន្ថយ​ការ​ចំណាយ​បាន​មួយ​កម្រិត​ធំ​ ​ហើយ​ពួកគេ​ម្នា​ក់ៗ​អាច​ធ្វើការ​បាន​ដល់​ ​២៤​ ​ម៉ោង​ក្នុង​មួយថ្ងៃ​។​

យ៉ាងណាក្ដី​ ​បច្ចេកវិទ្យា​នេះ​នៅ​មានកម្រិត​នៅឡើយ​ ​ដោយតាម​រយៈ​វីដេអូ​ឃើញថា​ការ​បញ្ចេញ​ទុក​មុខ​នៅ​មានកម្រិត​ ​ហើយ​អាច​ស្ដាប់​ដឹង​ថា​ជា​សំឡេង​សិប្បនិម្មិត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close