យន្តហោះ​ដឹក​អ្នកដំណើរ ២២​នាក់​បាត់​ខ្លួន នៅ​នេ​ប៉ាល់

យន្តហោះ​ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​មួយ នៅក្នុង​ប្រទេស​នេ​ប៉ាល់​បាន​បាត់​ខ្លួន ពេល​កំពុង​ហោះ កាលពី​ថ្ងៃអាទិត្យ ទី​២៩ ឧសភា ដោយបាន​ផ្ទុក​មនុស្ស​២២​នាក់ នៅលើ​យន្តហោះ នេះ​ជា​អ្វីដែល​ក្រុមហ៊ុន​អាកាសចរណ៍ និង​មន្ត្រី​រដ្ឋាភិបាល​បាន​ប្រាប់​រ៉​យ​ទ័​រ ។​

​ពួកគេ​បាន​និយាយថា យន្តហោះ​ខ្នាតតូច​នេះ​ប៉ុនប៉ង ហោះហើរ​ពី​ទីក្រុង​ទេសចរណ៍ Pokhara ចម្ងាយ​ប្រហែល ២០០ គីឡូម៉ែត្រ​ពី​ភាគ​ពាយព្យ​នៃ​រដ្ឋធានី Kathmandu ទៅ Jomsom ដែលមាន​ចម្ងាយ​ប្រហែល ៨០ គីឡូម៉ែត្រ​ទៅ​ភាគ​ពាយព្យ​។​

​មន្ត្រី​ក្រុមហ៊ុន​អាកាសចរណ៍​បាន​និយាយថា យន្តហោះ​នោះបាន​ដឹក​ជនជាតិ​ឥណ្ឌា ៤ នាក់ និង​ជនបរទេស ២ នាក់​ផ្សេងទៀត ។​

​នេ​ប៉ាល់ ដែលជា​ប្រទេស​ដែលមាន​ភ្នំ​ខ្ពស់​ជាងគេ​លើ​ពិភពលោក មានកំណត់​ត្រា​នៃ​គ្រោះថ្នាក់​នៅលើ​បណ្តាញ​អាកាស​ក្នុងស្រុក​ច្រើន ជាមួយនឹង​អាកាសធាតុ​ដែល​អាច​ផ្លាស់ប្តូរ​បាន និង​ផ្លូវអាកាស​នៅក្នុង​ទីតាំង​ភ្នំ ដែល​ពិបាក​។​

​អាជ្ញាធរ​នេ​ប៉ាល់ ត្រូវបាន​គេ​រាយការណ៍​ថា បាន​រកឃើញ​ទីតាំង យន្តហោះ​ធ្លាក់​នេះហើយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដោយ​កំពុង​ធ្វើ​ប្រតិបត្តិ​ការរុករក​បន្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close