អាល្លឺម៉ង់ ត្រៀម​ថវិកា​យោធា​ពិសេស​ជិត ១១០​ពាន់​លាន​ដុល្លារ ដើម្បី​ពង្រឹង​វិស័យ​ការពារជាតិ​

​បែរ​ឡាំង​៖ រដ្ឋាភិបាល​អាល្លឺម៉ង់​នឹងធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​អាច​បញ្ចេញ​កញ្ចប់​ថវិកា​ការពារ​ពិសេស​មួយ មាន​ទំហំ​ទឹកប្រាក់ ១០០​ពាន់​លាន​អឺរ៉ូ ឬ​ស្មើនឹង ១០៧.៣៥​ពាន់​លាន​ដុល្លារ ដែល​ត្រូវបាន​ស្នើឡើង​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាល្លឺម៉ង់ នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​។​

​កញ្ចប់​ថវិកា​នេះ​នឹងត្រូវ​ប្រើប្រាស់​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ ដើម្បី​បង្កើន​ថវិកា​ការពារជាតិ​របស់​ប្រទេស​អឺរ៉ុប​មួយ​នេះ ជាប្រចាំ​ប្រមាណ ៥០​ពាន់​លាន​អឺរ៉ូ ហើយ​វា​នឹង​អាចធ្វើ​ឲ្យ​អាល្លឺម៉ង់​សម្រេចបាន​តាម​គោលដៅ​របស់​អង្គការ​ណា​តូ ក្នុងការ​ចំណាយ ២​ភាគរយ នៃ​ផលិតផល​សរុប (GDP) របស់ខ្លួន​លើ​វិស័យ​ការពារជាតិ​ជា​រៀងរាល់ឆ្នាំ​ផងដែរ​។​

​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ ផ្អែកលើ​ប្រភព​ដែល​ខ្លួន​ទទួលបាន បានឱ្យដឹងថា ដើម្បី​ធ្វើឱ្យ​សេចក្តីព្រាង​នេះ​សម្រេចបាន តម្រូវឱ្យមាន​សំឡេងគាំទ្រ​ភាគច្រើន គឺ​ពីរភាគបី​នៅ​សភាជាតិ​។ ប៉ុន្តែ​មកទល់នឹង​ពេលនេះ ការចរចា​កំពុង​បន្តធ្វើ​ឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close