អ៊ុយ​ក្រែ​ន ទទួលបាន​ជំនួយ​ហិរញ្ញ​វត្ថ​សរុប​ជាង ៦​ពាន់​លាន​ដុល្លារ​ពី​លោកខាងលិច​

​គិត​ចាប់ពី​សង្គ្រាម​ជាមួយ​រុ​ស្ស៉ី​ផ្ទុះឡើង នៃ​ធនាគារជាតិ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន លោកស្រី Kateryna Rozhkova បានឱ្យដឹង​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​ថា រដ្ឋាភិបាល​ទីក្រុង​កៀវ​ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ​សរុប ៦.៥​ពាន់​លាន​ដុល្លារ​អាមេរិក ពី​សំណាក់​ក្រុម​ប្រទេស​លោកខាងលិច គិត​ចាប់តាំងពី​ការឈ្លានពាន​របស់​រុ​ស្ស៉ី​បានចាប់ផ្តើម កាលពី​ចុងខែ​កុម្ភៈ​។​

​លោកស្រី Rozhkova បាន​បន្ថែមថា ជំនួយ​ទាំងនេះ ត្រូវបាន​ផ្ទេរ​ចូលទៅក្នុង កញ្ចប់​ថវិកាជាតិ​អ៊ុយ​ក្រែ​ន រួចរាល់​អស់ហើយ​។ ក្នុង​ជំនួយ​សរុប​នោះ គឺ​រួមមាន​ទាំង​ជំនួយឥតសំណង ហើយ​និង​ក​ញ្ចី ប៉ុន្តែ​លោកស្រី​ទេសាភិបាលរង ពុំបាន​បញ្ជាក់​ឱ្យ​ច្បាស់​ថា ថវិកា​ចំនួន​ប៉ុន្មាន ដែល​ទីក្រុង​កៀវ​នឹង​បង់​សង​ទៅ​គេ​វិញ​នោះឡើយ​។​

​គួរ​បញ្ជាក់ថា បើតាម​លោកស្រី Rozhkova អ៊ុយ​ក្រែ​ន​ត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ​យ៉ាងហោច ៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយខែៗ ដើម្បី​ទប់ទល់​នឹង​បញ្ហា​ឱនភាព​កញ្ចប់​ថវិកា នៅ​ចំពោះមុខ​វិបត្តិ​បច្ចុប្បន្ន​។ កាលពី​ខែមេសា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ក៏បាន​អះអាង​ដែរ​ថា ប្រទេស​របស់លោក បាន​ទទួលរង​ការខូចខាត​គិត​ជា​ទំហំ​ទឹកប្រាក់​ស្មើនឹង ពាក់កណ្តាល​កន្លះ​ទ្រី​លាន​ដុល្លារ​ទៅហើយ និង​ត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ​ខ្ទង់ ៧​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ខែ​។​

​កាលពី​ឆ្នាំមុន GDP របស់​អ៊ុយ​ក្រែ​ន មាន​ទំហំ​ប្រហែល ១៦៥​ពាន់​លាន​ដុល្លារ ប៉ុន្តែ​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បាន​និយាយថា វា​បាន​ធ្លាក់ចុះ​ចន្លោះ​៣០-៥០​ភាគរយ​រួចទៅហើយ កំលុង​ការឈ្លានពានរ​បស់​រុ​ស្ស៉ី​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close