EU យល់ព្រមលើការបន្ថយទណ្ឌកម្ម ផ្នែកខ្លះនៃការនាំចូលប្រេងពីរុស្ស៊ី
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោកិស្រី Charles Michel បានលើកឡើងថា សហភាពអឺរ៉ុបបានយល់ព្រមលើការហាមឃាត់មួយផ្នែកលើការនាំចូលប្រេងពីរុស្ស៊ី ។ លោក Michel បានប្រកាសទថា “កិច្ចព្រមព្រៀងហាមឃាត់ការនាំចេញប្រេងរបស់រុស្ស៊ីទៅកាន់ EU »។
ក្នុងពេលជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំអឺរ៉ុបបានសម្រេច លុបប្រព័ន្ធធនាគារ Sberbank ចេញពីប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ SWIFT នៅក្នុងកញ្ចប់ទណ្ឌកម្មទី៦របស់អឺរ៉ុប។ នៅក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃ គឺថ្ងៃទី ៣០-៣១ខែឧសភា ថ្នាក់ដឹកនាំអឺរ៉ុប បានឯកភាពកាត់បន្ថយការទិញប្រេងពីរុស្ស៊ី រហូតដល់ទៅ ៩០%នៅចុងឆ្នាំ២០២២នេះ។
បច្ចុប្បន្ន ថាមពលប្រេងជាង ៦០% របស់រុស្ស៊ីដឹកជញ្ជូនទៅកាន់អឺរ៉ុបតាមរយៈដែនទឹក និង៣០%ទៀតតាមរយៈបំពង់បង្ហូរ Druzhba។ ការសម្រេចរបស់អឺរ៉ុបក្នុងការហាមប្រាម ដឹកជញ្ជូនតាមដែនសមុទ្រ ចំនួន៩០%នៅចុងឆ្នាំនេះ។ ចំណែកប្រទេសហុងគ្រី និងស្លូវ៉ាគី ព្រមទាំងសាធារណរដ្ឋឆែក នៅតែបន្តទិញប្រេងពីរុស្ស៊ីប្រមាណ ១០% ដោយសារតែប្រទេសនេះអាស្រ័យទាំងស្រុងទៅលើថាមពលប្រេងពីរុស្ស៊ី។
ប្រធានគណៈកម្មការអឺរ៉ុប EC លោក Charles Michel កាលពីថ្ងៃទី ៣០ខែឧសភា បានប្រកាសថា នៅក្នុងកិច្ចប្រជុំនាទីក្រុងព្រុចស៊ែល ប្រទេសបែលហ្សិច ថ្នាក់ដឹកនាំអឺរ៉ុប បានព្រមព្រៀងគ្នា ផ្តល់ប្រាក់៩ពាន់លានអឺរ៉ូដល់អ៊ុយក្រែន ដើម្បីជួយដល់សេដ្ឋកិច្ចប្រទេសនេះក្នុងពេលកំពុងតែមានសង្គ្រាម។
នៅលើបណ្តាញសង្គម Twitter លោក Charles Michel បានបញ្ជាក់ថា នឹងបន្តជួយដល់ប្រទេសអ៊ុយក្រែន ដោយប្រាក់សុទ្ធ ហើយសន្យាបន្តជួយដល់ប្រទេសនេះក្នុងការស្ថាបនាឡើងវិញ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។