អធិការ​នគរបាល​ក្រុង​ដូនកែវ​ ​ដែល​វាយ​ភរិយា​ ​ត្រូវ​ស្នងការ​ខេត្តតាកែវ​ដាក់​ពិន័យ​

ស្នងការ​ដ្ឋាន​នគរបាល​ខេត្តតាកែវ​ ​បាន​ចាត់វិធានការ​ផ្អាក​ការងារ​មន្ត្រី​អធិការ​នគរបាល​ក្រុង​ដូនកែវ​ ​លោក​ ​ឆាយ​ ​សា​វុធ​ ​ក្រោយ​ហេតុការណ៍​ប្រើ​អំពើ​ហិង្សា​វាយដំ​មក​លើ​ភរិយា​របស់​ខ្លួន​។​

​ការ​ចាត់វិធានការ​ជាបន្ទាន់​នេះ​ ​ក្រោយ​អ្នកស្រី​ ​ពៅ​ ​សុភាព​ ​ដែល​ជា​ភរិយា​មន្ត្រី​អធិការ​នគរបាល​ក្រុង​ដូនកែវ​នោះ​ ​បាន​បង្ហោះ​រូបភាព​អំពើ​ហិង្សា​របស់​លោក​វរសេនីយ៍ឯក​ ​ឆាយ​ ​សា​វុធ​ ​ជា​ប្តី​ ​ដែល​បាន​វាយ​ភរិយា​របស់​ខ្លួនឯង​ ​ក្នុង​ពេល​ដែល​ភរិយា​បាន​តាមទាន់​នូវ​ ​អំពើ​ផិតក្បត់​ ​កាលពី​វេលា​ម៉ោង១០យប់​ថ្ងៃទី១៥វិច្ឆិកា​។​ ​លោក​វរសេនីយ៍​ ​ឯក​ ​ឆាយ​ ​សា​វុធ​ ​បាន​ទះកំភ្លៀង​ភរិយា​របស់​ខ្លួនឯង​ ​នៅចំពោះមុខ​ស្រី​ស្នេហ៍​បណ្តាល​អោយ​មានស្នាម​របួស​ ​នៅ​ ​លើ​មុខ​។​

លោក​វរសេនីយ៍ឯក​ ​ឆាយ​ ​សា​វុធ​ ​បាន​សារភាព​ថា​ ​លោក​ពិតជា​បាន​ទះកំភ្លៀង​ភរិយា​របស់​ខ្លួនឯង​ពិតមែន​ ​ក្រោម​មូលហេតុ​ថា​ភរិយា​របស់​លោក​បាន​បើករថយន្ត​ ​បុក​ពីក្រោយ​រថយន្ត​លោក​បណ្តាល​អោយ​រថយន្ត​ខូចខាត​។​

ក្រោយ​ការ​បង្ហោះ​រូបភាព​ ​អគ្គស្នងការ​នគរបាល​ជាតិ​ ​បាន​ប្រញាប់​ដាក់​បញ្ជា៣ចំណុច​ទៅ​ស្នងការ​នគរបាល​ខេត្តតាកែវ​។​ ​ដោយបទ​បញ្ជា​ទាំង៣​ ​រួមមាន​ ​១​/​ ​សូម​ផ្អាក​ការងារ​អធិការ​នគរបាល​រូប​នេះ​សិន​ ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​។​ ​២​/​ ​ពិនិត្យ​ ​អង្គហេតុ​និង​ធ្វើការ​សម្រុះសម្រួល​ជាមួយ​ ​នឹង​ក្រុម​គ្រួសារ​។​ ​បើសិនជា​សម្របសម្រួល​មិនបានទេ​ ​ត្រូវ​ ​កសាង​ ​សំណុំរឿង​និង​បញ្ជូន​ទៅ​តុលាការ​។​ ​និង​ទី​ ​៣​/​ ​ត្រូវ​អនុវត្ត​វិន័យ​កងកម្លាំង​នគរបាល​ដោយ​ចេញ​លិខិត​ព្រមាន​ ​ផ្អាក​ការងារ​អធិការ​នគរបាល​រួប​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close