តម្លៃប្រេង បន្តហក់ឡើង ៥០រៀល ខណៈម៉ាស៊ូត ១៥០រៀល ក្នុង១លីត្រ!
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ដោយសាំងធម្មតា លក់រាយ តម្លៃ ៥,៦៥០រៀល ឡើងថ្លៃ ៥០រៀលទៀត រីឯប្រេងម៉ាស៊ូត ៥ ៥៥០រៀល ឡើងថ្លៃ១៥០រៀល ក្នុងមួយលីត្រ។
សូមបញ្ជាក់ថា ផ្អែកតាមតម្លៃធម្យមប្រេងឥន្ទនៈលើទីផ្សារអត្តរជាតិ ថ្លៃលក់រាយប្រេងឥន្ទនៈ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នឹងត្រូវលក់ ៥ ៩១៤រៀល និងតម្លៃប្រេងម៉ាស៊ូតលក់ ៥ ៨១៤រៀល ក្នុងមួយលីត្រ។
ការកំណត់បែបនេះ គឺដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ ក្នុងមួយលីត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។