រថយន្តធុនធំដាច់ហ្វ្រាំងបុករះរថយន្តជាច្រើន និង របួសជាច្រើននាក់ នៅគល់ស្ពានព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
រថយន្តដឹងទំនិញប្រភេទ ៥តោនសង្ស័យដឹកលើសទម្ងន់ ចុះពីស្ពានព្រះមុនីវង្សចាស់ ជាន់ហ្វ្រាំងមិនសុីជ្រុលទៅបុករះរថយន្តចំនួន៤គ្រឿងរងការខូចខាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៩ព្រឹក ថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចគល់ស្ពានព្រះមុនីវង្សចាស់ (ត្រើយខាងលិច) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថានៅមុនពេលកើតហេតគឺមានរថយន្តដឹងទំនិញប្រភេទ ៥តោន មួយគ្រឿង ពណ៌ស លាយក្រហម ពាក់ស្លាកលេខ កំពង់ចាម ៣A-៤៨១៤ បើកបរដោយបុរស២នាក់ ក្នុងល្បឿនលឿនមធ្យម ធ្វើដំណើតាមបណ្ដោយផ្លូវជាតិលេខ១ ឡើងស្ពានព្រះមនុវង្សចាស់ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុគល់ស្ពានព្រះមុនីវង្ស ត្រើយខាងលិច រថយន្តបង្កចាប់ហ្វ្រាំងជាន់មិនសុី ក៏ជ្រុលទៅបុករថយន្ត តូយូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AR-២៨៣០ បណ្ដាលអោយខូចខាត់មួយកំណាត់ក្រោយទាំងស្រុង ហើយរថយន្តព្រូស ក៏ហោះទៅប៉ះរថយន្តមួយគ្រឿហងផ្សេងទៀតម៉ាក ព្រូស ពណ៌ស្ក មិនមានស្លាកលេខ បណ្ដាលអោយស្រុញមួយកំណាត់ក្រោយ និង រថយន្តកាមរីបាឡែនមួយគ្រឿងមិនចាំស្លាកលេខ ខូចខាត់បន្តិចមិនចង់មានរឿងវែងឆ្ងាយ ក៏បើកចេញពីកន្លែងកើតហេតុបាត់ ភ្លាមនោះម្ចាស់រថយន្តបង្កភ័យស្លន់ ក៏បួងចង្កូតអោយផុតពីរថយន្ត និង ម៉ូតូក៏ជ្រុលទៅបុករថយន្តដឹកខ្សាច់ពីក្រោយពេលទំហឹងបណ្ដាលអោយរថយន្តបង្កស្រុញក្បាលគាប់តៃកុង និង ព្រូរងរបួសធ្ងន់ (បាក់ជើង) បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញខណ្ឌចំការមន បានចុះមកដល់ចំណុចកើតហេតុ ទំនាក់ទំនងជំនាញចរាចរក្រុងចុះមកវាស់វែងយករថយន្តបង្ក និង រថយន្តទាំង៣គ្រឿងដែល រងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។