កម្ពុជារកឃើញករណីសង្ស័យជំងឺអុតស្វាចំនួន៦ករណី តែក្រោយធ្វើតេស្តបង្ហាញថា អវិជ្ជមាន
នាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឲ្យដឹងថា កម្ពុជាបានរកឃើញករណីសង្ស័យជំងឺអុតស្វាចំនួន៦ករណី តែក្រោយធ្វេីតេស្តមន្ទីរពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថា អវិជ្ជមានមេរោគជំងឺអុតស្វាទាំងអស់ ដោយនេះមានន័យថា កម្ពុជាគ្មានជំងឺនេះក្នុងប្រទេសទេ រហូតមកដល់ពេលនេះ ។
ជាមួយគ្នា នាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លង ក៏បានបញ្ជាក់ពី ករណីសង្ស័យជំងឺអុតស្វា ដោយក្នុងនោះ អ្នកជំងឺអាចមានកន្ទួល ឬពងបែក លេីដៃ បាតដៃ ជេីង បាតជេីង ឬលេីមុខ និងមានរោគសញ្ញាមួយឬច្រេីនដូចជាគ្រុនក្តៅលេីស ៣៨.៥ អង្សាសេ ឈឺសាច់ដុំ ឡេីនកូនកណ្តុរ ឈឺក្បាល ឈឺខ្នង។
ដូច្នេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានរោគសញ្ញាដូចខាងលើ សូមទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យជិតបំផុត ឬទូរស័ព្ទទៅលេខ ១១៥ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។