នាយករដ្ឋមន្ត្រីប៊ែលហ្សិចថា ការដាក់ទណ្ឌកម្មរុស្ស៊ីគឺអឺរ៉ុបជាអ្នករងគ្រោះ
នាយករដ្ឋម ប៊ែលហ្ស៊ិចបានលើកឡើងថា ផលប៉ះពាល់ដោយសារតែការដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រែងរបស់រុស្ស៊ី គឺពិតជាធំធេងយ៉ាងខ្លាំង ដូច្នេះយើងចំបាច់ត្រូវតែផ្អាក ដើម្បីវាយតម្លៃ ពីផលប៉ះពាល់។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅក្នុងកិច្ចប្រជុំ ថ្ងៃទីពីរ របស់សហគមន៍អឺរ៉ុប នៅទីក្រុង Brussels កាលពីថ្ងៃទី ៣១ខែឧសភា នាយករដ្ឋមន្ត្រីប៊ែលហ្សីចលោក Alexander De Croo បានអបអរសាទេ ដល់ការព្រមរបស់អឺរ៉ូប ក្នុងការដាក់ទណ្ឌកម្មរុស្ស៊ី ។ ប៉ុន្តែ នាយករដ្ឋមន្ត្រី Alexander De Croo ស្នើឲ្យវាយតម្លៃពីផលប៉ះពាល់ដោយការដាក់ទណ្ឌកម្មទាំងនៅអឺរ៉ុប ។ លោកបញ្ជាក់ថាប្រទេសអឺរ៉បុ រងផលប៉ះពាល់យ៉ាងខ្លាំងដោយសេដ្ឋកិច្ចប្រទេសតំបន់អឺរ៉ុបដែល អាស្រ័យថាមពលប្រេងពីរុស្ស៊ី។
នាយករដ្ឋមន្ត្រីបែលហ្សិច បានបន្តទៀតថា អាទិភាពនាពេលនេះគឺស្វែងរកដំណោះស្រាយល្អបំផុតដើម្បីទប់ស្កាត់តម្លៃប្រេងឡើងថ្លៃខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។