ថៃ ស្នើសុំថវិកាឆ្នាំ២០២៣ កើនដល់ជាង ៩៣ពាន់លានដុល្លារ
បាងកក៖ ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចដែលកំពុងស្ទុះងើបយឺត រាជរដ្ឋាភិបាលថៃ បានស្នើសុំការចំណាយខ្ពស់ជាងមុន រហូតដល់ ៣,១៨៥ទ្រីលានបាត (៩៣,២៤ពាន់លានដុល្លារ) នៅក្នុងសេចក្តី ព្រាងច្បាប់ថវិកាឆ្នាំ២០២៣។
សេចក្តីព្រាងច្បាប់ថវិកានេះដែលកំពុងត្រូវបានពិភាក្សានៅក្នុងសភា គម្រោងចំណាយខ្ពស់ជាងមុន ២,៧៤ភាគរយធៀបនឹងឆ្នាំបច្ចុប្បន្ន ហើយឱនភាពថវិកាធ្លាក់ចុះ ០,៧ភាគរយមកនៅត្រឹម ៦៩៥ប៊ីលាន បាត ឬប្រហែល ៣,៩ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ។
លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ខណៈថ្លែងទៅកាន់ សភាថា៖ «ក្នុងកាលៈទេសៈបែបនេះ រដ្ឋាភិបាលត្រូវអនុវត្តគោល នយោបាយសារពើពន្ធបែបពង្រីកដើម្បីគាំទ្រដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច»។
លោកបានបន្ថែមថា នៅក្នុងឆ្នាំសារពើពន្ធ ២០២៣ ប្រាក់ចំណូលត្រូវបានគេរំពឹងថានឹងប្រសើរ ឡើងជា បណ្តើរៗ នៅពេលដែលសេដ្ឋកិច្ចងើបឡើងវិញបន្ទាប់ពីការ បន្ធូរ បន្ថយការរឹតបន្តឹងការទប់ស្កាត់ការរាតត្បាតជំងឺ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។