បុរសជនជាតិ ព័រទុយហ្គាល់ម្នាក់គាំងបេះដូងស្លាប់ក្នុងបន្ទប់សណ្ឋាគារ សូវីតែល (Sofitel hotel)

សៀមរាប ៖ ជនជាតិ ព័រទុយហ្គាល់ម្នាក់(portugal)គាំងបេះដូងស្លាប់បន្ទាប់ពីវិលត្រឡប់មកដល់បន្ទប់ អូតែលរិញបានប្រមាណ ១៥ នាទី ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណ ជាង ០៣ រសៀល ថ្ងៃ១៦ វិច្ឆិកា ២០១៨នេះ នៅបន្ទប់ លេខ ២៣១ ជាន់ទី២ សណ្ឋាគារ សូវីតែល (Sofitel hotel) ភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ។

Image may contain: 1 person

សមត្ថកិច្ចជំនាញបានអោយដឹងថា សាកសពជនរងគ្រោះ មានឈ្មោះ Carvlhsal Rebeloan tonio ភេទប្រុស អាយុ ៧៣ ឆ្នាំ តាមការអោយដឹងពីប្រពន្ធជនរងគ្រោះបានប្រាប់ថា មុនកើតហេតុ ប្តីគាត់មានសភាពអស់កំលាំងហត់ហេវខ្លាំង ក៍ទៅដេកបានប្រមាណ ៥នាទីមានការស្រែកអោយប្រពន្ធជួយរឹតទ្រូង ក្រោយមក ម្ចាស់សណ្ឋាគារបានរត់ទៅហៅ គ្រូពេទ្យលុះមកដល់ ពេទ្យគេថាគាត់បានស្លាប់ហើយ ។No automatic alt text available.

តាមការពិនិត្យកុសល្យវិច្ឆ័យរបស់គ្រូពេទ្យថាគាត់ពិតជាគាំងបេះដូងស្លាប់មែន ព្រោះលើខ្លួនមិនមានស្លាកស្នាមអ្វីនោះទេ។សូមបញ្ជក់ផងដែរថាជនរងគ្រោះ បានចូលមកកម្ពុជាកាលពីថ្ងៃ ១៤ វិច្ឆិកា ២០១៨ កាន់ លិខិតឆ្លងដែនលេខ N361236 មកប្តីប្រពន្ធ ជាភ្ញៀវទេសចរណ៍ ស្លាក់នៅសណ្ឋាគារ លំដាប់ផ្កាយ៥ បច្ចុប្បន្នសាកសពត្រូវបានយកទៅតំកល់ទុកនៅមន្ទីរពេទ្យរុស្សី ភ្នំពេញ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close