ក្រសួង​ព័ត៌មាន ឲ្យ​បញ្ឈប់​គ្រប់​សកម្មភាព​ឃោសនា​ផ្សព្វផ្សាយ​ព័ត៌មាន ពាក់ព័ន្ធ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ថ្ងៃទី​០៤ ខែមិថុនា

​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន បានប្រកាស​ព័ត៌មាន សូម​ឲ្យ​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី ម្ចាស់​ស្ថានីយ​វិទ្យុទូរទស្សន៍ និង​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ បញ្ឈប់​គ្រប់​សកម្មភាព​ឃោសនា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២២ មុន​បោះឆ្នោត​មួយថ្ងៃ​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close