ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​៖ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥ ដំណើរ​ការល្អ សេរី និង​យុត្តិធម៌​

​ភ្នំពេញ​៖ ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ បាន​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃអាទិត្យ ទី​០៥ ខែមិថុនា ឆ្នាំ​២០២២ កន្លងទៅនេះ ដំណើរការ​យ៉ាង​ល្អ​ត្រឹមត្រូវ សេរី មាន​តម្លាភាព និង​យុត្តិធម៌​។​

 

​ការអះអាង​នេះ​បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​សណ្ឋាគារ​ហៃ​យ៉ា​ត់ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២២​នេះ​។​

​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ បាន​បិទ​បញ្ចប់ កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែមិថុនា ដោយមាន​ប្រជាពលរដ្ឋ ៧៧.៩១​ភាគរយ ស្មើនឹង​ជាង​៧.១​លាន​នាក់ បានមក​ចូលរួម​បោះឆ្នោត ក្នុងចំណោម​អ្នក​ដែលមាន​ឈ្មោះ ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ជាង​៩.២​លាន​នាក់​។​

​ការបោះឆ្នោត​នេះ​មានការ​ចូលរួម​សង្កេតការណ៍​ដោយ​បណ្តា​ស្ថាប័ន អង្គការ សហគមន៍​ចំនួន​៧២ និង​សហគមន៍​អន្តរជាតិ​ចំនួន​១៩​។ ព្រមទាំង​មាន​ភ្ញៀវ​ពិសេស ចំនួន​៥ ស្ថាប័ន​ផងដែរ ក្នុងនោះ​មាន​ស្ថានទូត​ជប៉ុន អូស្ត្រាលី និង​រុ​ស្ស៉ី​ជាដើម​៕​

ប្រភព៖ fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close