កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលផ្លោង រយៈចម្ងាយខ្លី ៨គ្រាប់ជាថ្មីទៀត
សេអ៊ូល៖ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លី ៨គ្រាប់ ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបិទបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងរបស់ពួកគេ។
បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលខាងលើនេះ នៅម៉ោងចន្លោះពី៩៖០៨នាទី ដល់ម៉ោង ៩៖៤៣នាទីព្រឹកថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ចេញពីតំបន់ Sunan ជាយទីក្រុងព្យុងយ៉ាង ដែលនេះជាការបាញ់សាកល្បងមីស៊ីលលើកទី ១៨ ហើយរបស់កូរ៉េខាងជើងនៅក្នុងឆ្នាំ២០២២នេះ។
ជាការឆ្លើយតបនោះ យោធាកូរ៉េខាងត្បូងបានបង្កើនការឃ្លាំមើល និងតាមដានស្ថានភាពប្រកាសអាសន្នរបស់ខ្លួន ប្រឆាំងនឹងការបាញ់បង្ហោះដែលអាចកើតមានបន្ថែមទៀត ក៏ដូចជារក្សាជំហរត្រៀមខ្លួនពេញលេញក្នុងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។