កីឡាករ គីម សារឿន ហៅ​គី​ក​កុក បំបែក​កំណត់ត្រា ឡើង​ភ្នំ​ឱ​រ៉ា​ល់​លឿន​បំផុត​

​លោក គីម សារឿន បានបញ្ជាក់​ថា​លោក​បាន​ចំណាយពេល​ត្រឹមតែ ០២:២៦:០៨ ដែលជា​កំណត់ត្រា​ថ្មី លឿន​បំផុត ឈ្នះ​កំណត់ត្រា របស់​ជនជាតិ​អាមេរិក ដែល​ចំណាយពេល​ឡើង​ភ្នំ​ឱ​រ៉ា​ល់​លឿន​បំផុត ក្នុង​រយៈពេល ២​ម៉ោង ២៦​នាទី និង ៣៦​វិនាទី​។​

​កាលពី​ថ្ងៃទី​០៤ មិថុនា កន្លងទៅ កីឡាករ គីម​សារឿន បាន​ចូលរួម​ជាមួយ​កីឡាករ​៣​រូប​ទៀត គឺ​លោក ឃី សុភា (៤៧​ឆ្នាំ​) ៣-​លោក កាន់ គ​ន្ធី (៤៣​ឆ្នាំ​) និង ៤-​មិត្តភក្ដិ​ជនជាតិ​ជប៉ុន លោក Hiroshi Ake (៥២​ឆ្នាំ​) ឡើងលើ​ភ្នំ​ឪ​រ៉ា​ល់ ចាប់ផ្តើម​កឺ​ចេញពី ថ្មដា​រៀម នា​ម៉ោង ៥:៣១​ព្រឹក ជា​លទ្ធផល លោក គីម កុក បាន​ឡើង​ទៅដល់​កំពូលភ្នំ​ឱ​រ៉ា​ល់​នៅ​ម៉ោង ៧:៥៧​ព្រឹក​ចំណាយពេល​ត្រឹមតែ​០២​ម ២៦​នាទី និង​០៨​វិនាទី ទី​២​លោក កាន់ គ​ន្ធី ប្រើ​ថេរវេលា ០២:៣៨:៤៤ , ទី​០៣​លោក Hiroshi Ake ០២:៣៩:០៦ និង​ទី​០៤ លោក ឃី សុភា ០៣:០១:១៩ ដែល​សុទ្ធសឹង​ជា​កំណត់ត្រា​ផ្ទាល់ខ្លួន​របស់​ពួកគាត់ ។​

​ភ្នំ​ឱ​រ៉ា​ល់​គឺជា​ភ្នំ​ដែលមាន​កំពស់​ខ្ពស់​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា និ​ងា​មាន​កំពស់​រហូតដល់ ១,៨១៣​ម៉ែត្រ ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close