អបអរទិវា​បរិស្ថាន​ពិភពលោក ថ្ងៃទី​៥ ខែមិថុនា​!

​នៅ​ខេត្តមណ្ឌលគិរី សហគមន៍​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​អភិរក្ស​ជីវៈចម្រុះ ដ៏​សំបូរបែប​នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​និង​ភ្នំ​ព្រេច​ដែលជា​បេះដូង​នៃ​តំបន់​ព្រៃ​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា ដោយសារ​តំបន់​នេះ​ផ្តល់​ទីជម្រក​ដល់​សត្វព្រៃ​សំខាន់ៗ​មានតម្លៃ​ជាស​កល​ជាច្រើន​ប្រភេទ​។

​ការចូលរួម​ពី​សហគមន៍​មូលដ្ឋាន ជាពិសេស​ជនជាតិដើម​ភាគតិច​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​ពិត​ជាមាន​សារៈសំខាន់​ណាស់ និង​បានបង្ហាញ​អំពី​ទំនាក់ទំនង​មិនអាច​ខ្វះ​បាន​នៃ​ការរស់នៅ​ដោយ​ពឹង​អាស្រ័យ​រវាង​ធម្មជាតិ​និង​មនុស្ស​។

​អង្គការ​WWF បាន​គាំទ្រ​សហគមន៍​ការពារ​តំបន់​ធម្មជាតិ​ចំនួន​១៨ ដែលមាន​ផ្ទៃ​ន​ប្រមាណ​៥៧​ពាន់​ហិកតា មាន​សមាជិក​ប្រមាណ ១៦​ពាន់​នាក់ (​ស្ត្រី​៤៣%) ចូលរួម​គ្រប់គ្រង​ធនធានធម្មជាតិ ដោយ​ក្នុងនោះ​សហគមន៍​បាន​ចូលរួម​ល្បាត​ព្រៃ ផ្សព្វផ្សាយ​និង​លើកកម្ពស់​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​ធម្មជាតិ និង​ប្រើប្រាស់​អនុផល​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​។
​ដោយមាន​ការឧបត្ថម្ភ​ថវិកា​ពី USAID, European Union (EU), Swedish International Development Cooperation Agency (SIDA) and the German Government’s Federal Ministry for Economic Cooperation and Development (BMZ) សហគមន៍​ក៏បាន​ទទួល​ចំណេះដឹង និង​បច្ចេកទេស​កសិកម្ម​មេត្រីភាព​បរិស្ថាន​ក្នុងការ​អភិរ​ឌ្ឍ​ជីវភាព និង​រស់នៅ​ដោយ​សុខដុម​ជាមួយ​ធម្មជាតិ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close