នាយករដ្ឋមន្ត្រី​អង់គ្លេស ឈ្នះ​ការបោះឆ្នោត​ដក​សេចក្តីទុកចិត្ត

​ឡុង​ដ៍​៖ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរី​ស ច​ន​សុន នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ បានទទួល​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ដក​សេចក្ដីទុកចិត្ត ដោយ​ទទួលបាន​សំឡេងគាំទ្រ​ភាគច្រើន​គ្រប់គ្រាន់ ពី​សមាជិកសភា​មកពី​គណបក្ស​អភិរក្សនិយម ។

​ការបោះឆ្នោត​ដក​សេចក្ដី​ទុក​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​លោក ច​ន​សុន បាន​បង្ក​ភាពចម្រូងចម្រាស ក្រោយ​លេច​ធ្លាយ​វីដេអូ​មួយ​កាលពី​ប៉ុន្មាន​ខែ​កន្លងទៅនេះ ដែល​បង្ហាញថា លោក​បាន​ចូលរួម​ក្នុង​ពិធីជប់លៀង​មួយ ទាំង​ដែល​អង់គ្លេស​កំពុង​អនុវត្ត​វិធាន​ការបិទ​ខ្ទប់​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​។

​លោក ច​ន​សុន បាន​និយាយ​ភ្លាមៗ​បន្ទាប់ពី​លទ្ធផល​ចេញមក​ថា ខ្ញុំ​គិតថា វា​ជា​លទ្ធផល​ដ៏​ល្អ វិជ្ជមាន ហើយ​ថា អ្វីដែល​មានន័យ​នៅ​យប់​នេះ គឺថា​យើង​អាច​ផ្តោតលើ​អ្វីដែល​យើង​កំពុង​ធ្វើ ដើម្បី​ជួយ​ប្រជាជន​លើ​តម្លៃ​នៃ​ការរស់នៅ ជាមួយនឹង​អ្វីដែល​យើង​កំពុង​ធ្វើ ដើម្បី​រក្សា​ផ្លូវ និង​សហគមន៍​ឱ្យ​កាន់​តែមាន​សុវត្ថិភាព​។

​លោក​បន្ថែមថា វា​ផ្តល់ឱ្យ​យើង​នូវ​ឱកាស​ដើម្បី​ការបង្រួបបង្រួម ពង្រឹង និង​បង្កើន​សេដ្ឋកិច្ច​របស់​យើង​។

​គួរ​បញ្ជាក់ថា នៅក្នុង​ការបោះឆ្នោត​ដក​សេចក្ដីទុកចិត្ត​កាលពី​យ​ប់​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​សប្ដាហ៍​នេះ លោក ច​ន​សុន ទទួលបាន​សំឡេងគាំទ្រ ៥៩​ភាគរយ ជាមួយ​សំឡេង​បោះឆ្នោត​គាំទ្រ​ផ្ដល់​សេចក្ដីទុកចិត្ត​ពី​សមាជិកសភា​អភិរក្សនិយម ២១១​នាក់ ខណៈដែល ១៤៨​នាក់​ទៀត​បោះឆ្នោត​ដក​សេចក្ដីទុកចិត្ត​ប្រឆាំងនឹង​រូបលោក​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close