វៀតណាម ជា​ប្រទេស​ដំបូង​គេ​ ​ផលិត​វ៉ាក់សាំងជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​

​ហាណូយ​៖ ក្រសួងកសិកម្ម​វៀតណាម បាន​ឲ្យ​ដឹងថា វៀតណាម បាន​ក្លាយជា​ប្រទេស​ដំបូង​គេ ដែល​ផលិត​វ៉ាក់សាំង​សម្រាប់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។​

​លោក Phung Duc Tien អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ បាន​និយាយ ថ្មីៗ​នេះ​ថា ក្រសួង​របស់លោក​នឹងធ្វើ​ការប្រកាស​ជា​ផ្លូវការ នៅ​ថ្ងៃ​សុក្រ​នេះ និង​អនុម័ត​វ៉ាក់សាំង​សម្រាប់​ចែកចាយ​។​

​លោក​បាន​និយាយថា វ៉ាក់សាំង​នេះ​ត្រូវបាន​គេ​ហៅថា NAVET-ASFVAC ហើយ​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន Navetco National Veterinary (Navetco) ។ លោក​បាន​និយាយថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅ​ទ្វីបអាហ្វ្រិក ក្នុង​ឆ្នាំ ១៩២១ គឺ​ធ្វើឱ្យ​ជ្រូក​ស្លាប់​។​

​ប្រទេស​វៀតណាម​បានចាប់ផ្តើម​ធ្វើការ​ផលិត​វ៉ាក់សាំង កាលពី​ឆ្នាំ ២០២០ ដោយមាន​ជំនួយ​ពី​អ្នកជំនាញ​អាមេរិក​។ បន្ទាប់ពី​ការសាកល្បង​មន្ទីរពិសោធន៍​ចំនួន ៥ វ៉ាក់សាំង​នេះ​បាន​បង្ហាញថា អាច​ការពារ​យ៉ាងហោច​ណាស់ ៨០ ភាគរយ​នៃ​សត្វ​ជ្រូក​ដែលមាន​ភាពស៊ាំ​នឹង​ជំងឺ​ដែល​រក្សា​ភាពស៊ាំ រយៈពេល​ប្រាំ​មួយខែ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close