បាញ់ប្រហារ​នៅក្នុង​ផ្សារ​ទំនើប​មួយ ស្លាប់​មនុស្ស​២​នាក់ នៅ​អាល្លឺម៉ង់

​ប៊ែ​កឡាំង​៖ មនុស្ស​ពីរ​នាក់​បាន​ស្លាប់ បន្ទាប់ពី​មានការ​បាញ់ប្រហារ​នៅក្នុង​ផ្សារ​ទំនើប​មួយ ស្ថិត​ភាគ​កណ្តាល​ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃ​អង្គារ ទី​៧ ខែមិថុនា​។

​នគរបាល​បានឱ្យដឹងថា ការបាញ់ប្រហារ​នេះ​បានកើត​ឡើង​នៅ​ម៉ោង​ប្រហែល ១​រសៀល នៅក្នុង​តំបន់ Schwalmstadt-Treysa ដែលជា​ទីក្រុង​មួយ​ដែលមាន​មនុស្ស​ប្រហែល ៨,៥០០​នាក់​រស់នៅ​ស្ថិត​ភាគ​ឦសាន នៃ​រដ្ឋធានី​ហិរញ្ញវត្ថុ Frankfurt របស់​ប្រទេស​អាល្លឺម៉ង់​។​

​ប្រភព​ដដែល​នេះ​បាន​បន្តថា មិនទាន់​ដឹងថា​មាន​អ្វី​កើតឡើង​ឲ្យ​ច្បាស់​នោះទេ​។ ប៉ុន្តែ​កាសែត​ក្នុង​តំបន់ HNA បាន​ដកស្រង់​សាក្សី​ដែល​ឃើញ​ផ្ទាល់​ភ្នែក​ថា បុរស​ម្នាក់​បាន​បាញ់សម្លាប់​ស្ត្រី​ម្នាក់ ហើយ​បន្ទាប់មក​ក៏បាន​សម្លាប់​ខ្លួនឯង​ក្នុង​ហាង​លក់​សម្លៀកបំពាក់ Aldi៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close